ប្រាសាទព្រៃដើមស្រុក ឬប្រាសាទព្រះធាតុរាជ គឺជាប្រាសាទបុរាណតែមួយគត់ នៅក្នុងខេត្តព្រៃវែង ដែលនៅមានរូបរាង មកទល់បច្ចុប្បន្ន។ ប្រាសាទនេះ មានទីតាំងស្ថិតនៅភូមិបឹងជ័រ ឃុំព្រៃទឹង ស្រុកស៊ីធរកណ្ដាល។ ប្រាសាទបុរាណមួយនេះ ធ្វើពីដីឥដ្ឋ និងថ្មភក់ មានសភាពទ្រុឌទ្រោម និងមានឬសដើមជ្រៃ ព័ទ្ធតួប្រាសាទ។ ក្រៅពីសម្បត្តិវប្បធម៌មួយនេះ ខេត្តព្រៃវែង ក៏មានសំណង់បុរាណផ្សេងទៀតផងដែរ ដែលនៅសេសសល់។ ប្រាសាទព្រៃដើមស្រុក ឬប្រាសាទព្រះធាតុរាជ មានទីតាំងស្ថិតនៅភូមិបឹងជ័រ ឃុំព្រៃទឹង ស្រុកស៊ីធរកណ្ដាល ប្រមាណ ៣៨គីឡូម៉ែត្រ ពីទីរួមខេត្តព្រៃវែង។