កោះខ្មោច ជាកោះដែលនៅមិនឆ្ងាយពីកោះស្តេចប៉ុន្មាននោះទេ ហើយហេតុតែកោះតូចមួយនេះពុំមានមនុស្សរស់នៅ ទើបហៅវាថាកោះខ្មោច (អ្នកខ្លះក៏ហៅថាកោះរីករាយ រីឯអ្នកភូមិក្បែរនោះហៅកោះនេះថា កោះនិមិត្ត)។
កោះខ្មោច ជាតំបន់ទេសចរណ៍មួយនៅជាយដែននៃស្រុកគីរីសាគរ ដែលស្ថិតនៅក្នុងចំណោមប្រជុំកោះសរុបចំនួន ២៣ លើដែនដីខេត្តកោះកុង ។ កោះខ្មោច ឬកោះរីករាយ សម្បូរទៅដោយផ្កាថ្មចម្រុះពណ៌។ដោយសារតែពុំមានមនុស្សរស់នៅ កោះនេះបានក្លាយជាឋានស្ងប់មួយសម្រាប់ធម្មជាតិលាក់ខ្លួនសំងំកាយថែសម្រស់ដ៏ស្អាតប្លែករបស់ខ្លួនសម្រាប់បង្អួតទេសចរដែលមកស្នាក់នៅទីនេះមួយគ្រាៗ។ ទឹកសមុទ្រថ្លាឆ្លុះដល់ផ្កាថ្មចម្រុះពណ៌បង្កើតបានជាអារម្មណ៍ម៉្យាងដែលពិបាកនឹងពណ៌នា។
📍Google Map : https://maps.app.goo.gl/E5MfJSaxVh3XmgwVA