កោះខ្យង តំបន់ទេសចរណ៍ដែលស័ក្តិសមសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ មានទីតាំងស្ថិតនៅក្នុងឃុំជីខក្រោម ភូមិខ្សាច់ក្រហម ស្រុកស្រែអំបិល ខេត្តកោះកុង ចម្ងាយជាង១០គីឡូម៉ែត្រពីឃុំជីខក្រោម ស្រុកស្រែអំបិលនៃ ខេត្តកោះកុង។ កោះខ្យង គឺជាប្រជុំកោះតូចៗចំនួន៣ជាប់ៗគ្នា ដែលរំលេចខ្លួននៅលើផ្ទៃសមុទ្រយ៉ាង ស្រស់ស្អាត។ ដើមដូងខ្ពស់ទាបជាច្រើន ដែលដុះដេរដាសនៅលើកូនកោះទាំងនេះ ទឹកសមុទ្រថ្លាឈ្វេង អមដោយខ្យល់អាកាសបរិសុទ្ធ គឺជាបរិយាកាសដែលស័ក្តិសម សម្រាប់ការបោះតង់សម្រាកលម្ហែ។
កោះខ្យងគឺភូមិមួយដែលមានទីតាំងជាប់និងសមុទ្រ ហើយជាទីកន្លែងមួយដែលសំបូរទៅដោយ គ្រឿងសមុទ្រ មានដូចជា បង្គារ ក្តាម មឹក បង្កង និង ត្រីសមុទ្រជាច្រើនទៀត។ហើយនៅពេលអានាគតរាជរដ្ឋាភិបាលនិងមានគំរោងអភិវឌ្ឈន៍តំបន់នេះឲ្យក្លាយជាកំពង់ផែដ៏ធំមួយ។
ចំពោះស្ថានភាពផ្លូវធ្វើដំណើរគឺមានភាពងាយស្រួល ឡានម៉ូតូ អាចទៅដល់កន្លែងឡើងទូកតែម្ដង