ស្ថិតនៅភូមិកែប សង្កាត់កែប ក្រុងកែប ខេត្តកែប «កោះពោធិ៍» ជាកន្លែងស័ក្តិសមបំផុតសម្រាប់ប្រិយមិត្តនិយមបោះតង់អាំងភ្លើង និយាយរឿងក្នុងចិត្ត ដោយសារនៅទីនោះមានបរិយាកាសស្ងប់ស្ងាត់ ខ្យល់អាកាសបរិសុទ្ធ និង ថតរូបបានស្អាតទៀតផង។មិនត្រឹមតែប៉ុណ្ណោះ កោះធម្មជាតិមួយនេះ មានកន្លែងសម្រាប់ស្ទូចត្រី ចាក់បង្គារ ព្រមទាំងអាចអង្គុយមើលថ្ងៃលិចដ៏ស្រស់ត្រកាល នាំឱ្យរសាយអស់នូវទុក្ខកង្វល់ដែលមាននៅក្នុងចិត្ត៕
📍Google Map : https://maps.app.goo.gl/i8KpVYe7UTZzju2d9