កោះមូល ខេត្តកោះកុង

Post by admin

08:17 - 11/06/2024

Comment

កោះមូល ឬហៅថាកោះកុងក្រៅ ជាកោះដែលធំជាងគេបង្អស់នៅប្រទេសកម្ពុជា ហើយជាកោះដែលមានសម្រស់ស្អាត ផុសនៅកណ្ដាលផ្ទៃមហាសាគរ និងមានទឹកថ្លាពណ៌ខៀវស្រងាត់។ មានឆ្នេខ្សាច់ពណ៌សថ្លាវែងឆ្ងាយជាប់ជាមួយផ្ទាំងថ្មធំតូច ដុះអមជាប់ជាមួយវាលខ្សាច់ រួមជាមួយក្លិនផ្កាឈើព្រៃនៅជុំជិតទីនេះ ដែលតែធ្វើឲ្យការមកកម្សាន្តនៅកោះមូលរិតតែមានសោភ័ណភាពល្អ និងទទួលបានផាសុកភាពបន្ថែមទៀត។

កោះមូល មានបណ្ដោយ២២គីឡូម៉ែត្រ ទទឹង៧គីឡូម៉ែត្រ ស្ថិតនៅស្រុកគិរីសាគរ មានចម្ងាយ២៤គីឡូម៉ែត្រពីទីរួមខេត្ត។ នៅតំបន់នេះ មានកូនភ្នំំជាច្រើនដែលពោរពេញទៅដោយសម្រស់ធម្មជាតិយ៉ាងស្រស់បំព្រង និងមានកន្លែងទឹកធ្លាក់ចំនួន១០កន្លែង មានឆ្នេរសម្រាប់កម្សាន្តមុជទឹកសមុទ្រចំនួន៦កន្លែង ហើយពិសេសជាងនេះទៅទៀត នៅទីនេះក៏មានការបង្ហាញត្រីដូហ្វីនដែលជាថនិកសត្វ មានបញ្ញាជាងសត្វដទៃ ផងដែរ ដូចជានៅពេលព្រឹកចាប់ពីម៉ោង៩ រហូតដល់ម៉ោង១០,៣០នាទី និងពេលរសៀលចាប់ពីម៉ោង៥រហូតដល់ម៉ោង៧,៣០នាទីយប់។

ជាមួយការមកកម្សាន្តទីនេះ ភ្ញៀវគ្រប់រូបនឹងអាចមុជទឹកលេងកម្សាន្តជាជាមួយទឹកធ្លាក់ដែលហូរចុះ ទៅសមុទ្រ តាមជ្រលងភ្នំធំតូច កាត់ប្រទាក់ក្រលាដែលអ្នកស្រុកទីនេះច្រើនហៅថា អាល់ហ្ស៊ែនជាតំបន់មួយដែលមានទឹកសាបហូរពីលើទឹកសមុទ្រ។  មានសត្វព្រៃច្រើនចម្រុះគ្នា មានត្រីទឹកសាប ទឹកប្រៃជាច្រើន ។ រិតតែពិសេសទៅទៀត  តំបន់មួយនេះ សម្បូរទៅដោយសត្វសមុទ្រធម្មជាតិគ្រប់ប្រភេទដែលធ្វើការនេសាទបានថ្មីៗសម្រាប់ជាម្ហូបអាហារដ៏មានជារស។

សម្រាប់ការកម្សាន្តនៅជិតៗនេះ គេក៏អាចជិះទូកកម្សាន្តប្រជុំកោះនៅទីនេះ មានដូចជាកោះស្ដេច កោះខ្មោច កោះអណ្ដើក កោះក្រសា ពយជប៉ុន ដែលសុទ្ធជាកន្លែងកម្សាន្តដ៏មានផាសុកភាព។ អ្នកក៏អាចកម្សាន្ដនៅបាតសមុទ្របានដែរ ដោយការមុជទឹកទស្សនាផ្កាថ្ម និងត្រីដ៏ច្រើនសន្ធឹកសន្ធាប់ព្រោះជាកន្លែងដែលក្រសួងជលផលភិរក្សសម្រាប់ត្រីសមុទ្រគ្រប់ប្រភេទពងកូន រួមជាមួយសម្រស់កោងកាងជាប់មាត់ទឹកពណ៌បៃតងស្រងាត់លាយឡជាមួយដើមដូងខ្ពស់ទាបទេទៅទឹកសមុទ្រ៕

📌ផែនទី៖​ https://maps.app.goo.gl/xWPTV1cVoTadKqf28