កោះម្នាស់ ឋិតនៅទឹកដីខេត្តកោះកុង ធ្វើដំណើរពីភ្នំពេញតាមបណ្តោយផ្លួវជាតិលេខ៤ ប្រហែល៥ម៉ោង ឆ្ពោះទៅខេត្តកោះកុង បត់ឆ្វេងទៅកំពង់ផែកោះស្តេច មានផ្លូវបំបែកឆ្វេងទៅកំពង់ផែទូកក្តោងតារាសាគរ និងជិះទូកប្រហែល២០នាទី ទើបទៅដល់កោះមួយនេះ។
កោះម្នាស់ គឺជាកោះដែរពុំសូវមានអ្នកស្គាល់កំពុងទេសភាពស្រស់ស្អាត ស្ងប់ស្ងាត់ ដែនកោះដែលមានទឹកសមុទ្រថ្លាដូចកញ្ចក់ ឆ្នេរខ្សាច់សក្បុស ដើមដូងដុះទេរចេញពីឆ្នេរសមុទ្រ ខ្យល់បរិសុទ្ធ មុជទឹកមើលផ្កាថ្ម ស្ទូចត្រី ផឹកដូងត្រជាក់ដល់បេះដូង។