កោះរ៉ុង ជាកោះមួយក្នុងខេត្តព្រះសីហនុ។ មានទីតាំងស្ថិតនៅខាងលិចនៃឆេ្នរក្រុងព្រះសីហនុ។វាគឺផ្តល់នូវភាពអស្ចារ្យតំនាងអោយឆ្នេរស្ថិតនៅភាគបស្ចឹមនៃប្រទេស។លាតសន្ធឹងប្រមាណប្រាំគីឡូម៉ែត្រ។វាមានប្រភពទឹក បរិសុទ្ធនៅលើកោះហើយវាជាផ្នែកសហគមន៏នៃការនេសាទស្ថិតនៅប៉ែកទក្សិណជាមួយនិង ការផ្តល់អោយទឹកបរិសុទ្ឋ ត្រី ហើយនិងក្តាមផងដែរ។
កោះរ៉ុង ជាកោះស្ថិតនៅ ២៥ គីឡូម៉ែត្រពីឆ្នេរសមុទ្រខេត្តព្រះសីហនុ មានផ្ទៃដី ៧៨ គីឡូម៉ែត្រការេ។ លោក ថែល វីរៈ គណនេយ្យករនៃក្រុមហ៊ុន កោះរ៉ុងដាយសិនធឺរ ដែលនាំភ្ញៀវទេសចរទៅកម្សាន្តតាមកោះ បានឲ្យដឹងថា អ្នកដំណើរទាំងឡាយអាចទៅកម្សាន្តកោះរ៉ុងនេះតាមទូក ដោយចេញដំណើរនៅម៉ោង៩ និងម៉ោង៣ ទៅដល់កោះរ៉ុងក្នុងរយៈពេលពីរម៉ោង តម្លៃប្រហែល ១៥ដុល្លារ ឬតាមកាណូតលឿន ចេញនៅម៉ោង៨ព្រឹក ម៉ោង១១ថ្ងៃ និងម៉ោង៣រសៀល ដោយចំណាយពេលតែ៤៥នាទីទៅដល់កោះនោះ ក្នុងតម្លៃប្រហែល ២០ដុល្លារ។