កោះស្រឡៅជាកោះមួយដែលស្ថិតនៅ ភូមិកោះស្រឡៅ ឃុំកោះកាពិ ស្រុកកោះកុង ខេត្តកោះកុងដែលមានសហគមន៏មួយឈ្មោះថា សហគមន៏កោះស្រឡៅ ដែលមានប្រជាជនរស់នៅទីនោះប្រហែងជា ២០០ គ្រួសារជាង ហើយជាភូមិមួយដែលប្រជាពលរដ្ឋភាគច្រើនប្រកបរបរនេសាទ
កោះស្រឡៅគឺជាតំបន់ព្រៃកោងកាងយ៉ាងស្រស់ស្អាតហើយវាក៏ជាទីជម្រករបស់ពពួកហ្វូងមច្ឆាសមុទ្រដូចជា មឹក, បង្គា, ក្តាម, ត្រី និងសត្វផ្សេងៗទៀត និងបានផ្តល់ប្រយោជន៍ទៅអោយប្រជាជននៅទីនោះប្រកបរបរនេសាទជាប្រចាំថ្ងៃ
📍Google Map : https://maps.app.goo.gl/FALT3Ykir4tZS4dJ9