កោះ​អំពិល​ ខេត្តកោះកុង

Post by admin

08:07 - 11/06/2024

Comment

កោះអំពិលដែលមានទីតាំងស្ថិតនៅស្រុកគិរីសាគរ ខេត្តកោះកុង ដែលមានចម្ងាយប្រមាណ២៥០គីឡូម៉ែត្រពីរាជធានីភ្នំពេញ និង ១៤០ គីឡូម៉ែត្រ ពីក្រុងខេមរភូមិន្ទ(កោះកុង)។កោះអំពិលព័ទ្ធជុំវិញដោយទឹកសមុទ្រត្រជាក់ថ្លាឆ្វង់ ខ្សាច់ពណ៌សរក្បុស ដើមដូងខ្ពស់ៗនិងរុក្ខជាតិដ៏ខៀវស្រងាត់ពាសពេញលើផ្ទៃកោះ ព្រមជាមួយនឹងរីសតតូចធំនៅទីនោះ បានបង្កើតនូវទិដ្ឋភាពដ៏ស្រស់ត្រកាលនិងស្រស់ស្រាយបំផុត។បរិយាកាសនៅលើកោះនោះទៀតសោត មានសភាពស្ងប់ស្ងាត់ល្អ អមជាមួយនឹងខ្យល់បក់ល្វើយៗ ដែលវាពិតជាសាកសមណាស់សម្រាប់អ្នកដែលមាននបំណងចង់មកលេងកម្សាន្តជាលក្ខណៈឯកជនឬក្រុមគ្រួសារ ដៃគូរស្នេហា មិត្តភក្តិជាដើម។នៅលើកោះនោះផងដែរ ក៏មានរីសតលក្ខណៈជាផ្ទះរីឡាជាប់មាត់សមុទ្រ មានទាំងអាងហែលទឹក ស្បារជាដើម ដែលភ្ញៀវទេសចរណ៍អាចរីករាយនៅក្នុងដំណើរកម្សាន្តនៅលើកោះនេះ។មិនត្រឹមតែប៉ុណ្ណោះ នៅជុំវិញកោះនេះក៏មានផ្កាថ្ម ដែលអ្នកទេសចរណ៍ទាំងអស់អាចមុជទឹកមើលទិដ្ឋភាពក្រោមបាតសមុទ្រដ៏ស្រស់ស្អាត ក៏ដូចជារីករាយជាមួយនឹងសកម្មភាពជាច្រើនទៀតដូចជា ស្ទូចត្រី ជិះកាយយ៉ាក់ ញ៉ាំអាហារសមុទ្រឆ្ងាញ់ៗ និងដើរលើស្ពានដ៏វែងកាត់សមុទ្រពេលល្ងាចមើលថ្ងៃរៀបលិចបានយ៉ាងល្អឥតខ្ចោះ។

📌ផែនទី៖​ https://maps.app.goo.gl/x5rSvEnqipLCSUmp7