តាមច្បាប់នៃព្រះរាជពង្សាវតារថៃ ដែលបានចងក្រងនៅខេត្តអយុធ្យាក្នុងសតវត្ស រ៏ ទី ១៩ នៃគ្រិស្តសករាជ គេបានដឹងថាទីក្រុងអយុធ្យា ដែលស្ថិតប្រមាណជា ៦០គីឡូម៉ែត្រពីក្រុងបាងកកបច្ចុប្បន្ន ត្រូវបានស្ថាបនាឡើងនៅឆ្នំា ១៣៥០នៃ គ្រិស្តសករាជ ដោយព្រះបាទ អ៊ូថង ( អូរទង )។ ការស្រាវជ្រាវផ្នែកបុរាណវិទ្យា បានបញ្ជាក់ថា ពត័មានខាងលើនេះពុំត្រឹមត្រូវតាមលក្ខណះវិទ្យាសាស្រ្តទេ ព្រោះថា ឆ្នាំ ១៣៥០នៃគ្រិស្តសករាជ គឺជាឆ្នាំដែលទីក្រុងខែ្មរដ៏សំខាន់នេះត្រូវបា នធ្វើឡើង តាំងពីសម័យមុនអង្គរមកម៉្លេះ។ តាមវត្តុបុរាណខែ្មរជាច្រើន តាំងពីសម័យបវប្បធម៍នគរភ្នំ ដែលត្រូវបានគេរក ឃើញនៅក្នុងតំបន់នេះអាចជាភស្តុតាងស្រាប់។ តួយ៉ាងដូចជា ក្នុងចម្លាក់បុរាណ ខែ្មរ តំណាងព្រះស្កន្តជិះក្លោក និង ព្រះវិស្ណុជាដើម ត្រូវបានស្ថាបនាឡើង រវាង ឆ្នាំ ៥០០ នៅ ៥៥០ នៃគ្រិស្តសករាជ។ អាស្រ័យហេតុនេះ ការដែលអ្នកស្រាវ ជ្រាវថៃអះអាងថា ក្រុងអយុធ្យាត្រូវបានកសាងឡើងនៅឆ្នាំ ១៣៥០ នៃគ្រិស្តសក រាជ គឺជាការភ័ន្តច្រឡំមួយដ៏ធំ។ ម៉្យាងទៀត ដោយផ្អែកលើការស្រាវជ្រាវរបស់ យើង យើងបានដឹងថា ការកាន់កាប់ទីក្រុងខែ្មរនេះដោយជនជាតិសៀម ត្រូវធ្វើ ឡើងនាសម័យក្រោយអង្គរបន្តិច ពីព្រោះក្រុងអយុធ្យាជាមជ្ឈមណ្ឌលសេដ្ឋកិច្ច ដ៏សំខាន់មួយនាសម័យបុរាណ ហើយការបាត់បង់ខេត្តនេះបានធ្វើឲ្យចក្រភព អង្គររង្គោះរង្គើ ពីព្រោះវាបានប៉ះពាល់ដល់វឌ្ឍនភាពរបស់ព្រះរាជាណាចក្រខែ្មរ បុរាណ។ ការបាត់បងខេត្តដ៏សំខាន់នេះជាការចាប់ផ្តើមឡើងនៃឪនភាពវប្បធម៏ ខែ្មរ ពីព្រោះខេត្តនេះជាការចាប់ផ្តើមឡើងនៃឪនភាពវប្បធម៏ អារ្យធម៏ខែ្មរ ពីព្រោះខេត្តនេះជាសរសៃឈាមផ្នែកសេដ្ឋកិច្ច។