មន្ទីរសំរាកព្យាបាល ដួង ប៊ុណ្ណ ផ្តល់ជូននូវការពិគ្រោះយោបល់ និងព្យាបាល រាល់បញ្ហា ឆ្អឹង សន្លាក់ និងសរសៃរបស់លោកអ្នកដោយមធ្យោបាយវះកាត់ និងមិនវះកាត់។
គ្លីនិកយើងខ្ញុំមានឧបករណ៍វះកាត់ទំនើបៗ និងបន្ទប់វះកាត់ធំទូលាយស្របទៅតាមស្តង់ដារអន្តរជាតិ និងស្របជាមួយនឹងវេជ្ជបណ្ឌិតឯកទេសបានបញ្ចប់ការសិក្សាមកពីប្រទេសបារាំងដែលមានបទពិសោធន៍ខ្ពស់ក្នុងការវះកាត់ និងព្យាបាលដើម្បីផ្តល់ជូននូវគុណភាព ប្រសិទ្ធិភាព ជួយសំរួលក្នុងការប្រកបរបររស់នៅប្រចាំថ្ងៃរបស់លោកអ្នកដោយការធ្វើចលនាមិនមានភាពឈឺចុកចាប់ និងធ្វើអោយគុណភាពជីវិតរបស់លោកអ្នកកាន់តែប្រសើរឡើង។
សេវាកម្មគ្លីនិកយើងមានដូចជា៖

ព្យាបាលឆ្អឹង សន្លាក់ និងសរសៃ

ព្យាបាលជម្ងឺគៀបសរសៃ និងបាក់បែកឆ្អឹងចង្កេះ

ព្យាបាលជំងឺរលាកសន្លាក់ (Rheumatoid Arthritis)

ព្យាបាលដំបៅជើងដោយជំងឺទឹកនោមផ្អែម

ព្យាបាលឆ្អឹង និងសន្លាក់ដោយការចាក់ PRP

វះកាត់ឆ្អឹង សរសៃឈាម និងប្តូរសន្លាក់ក្បាលឆ្អឹងត្រគាក ជង្គង់ និងកែងដៃ

វះកាត់ទូទៅ ជម្ងឺឫសដូងបាត និងដុំពកក

ថតឆ្លុះ វិទ្យុសាស្រ្ត ស្កាន់នែរ

វាស់កំហាប់ឆ្អឹង

វិភាគឈាម កោសិកា ជាលិកាផ្សេងៗ
ម៉ោងពិគ្រោះជំងឺ៖
ថ្ងៃ ច័ន្ទដល់សុក្រ ពីម៉ោង 7-11ព្រឹក និង 2រសៀល ដល់ 7យប់
ថ្ងៃ សោរ៍ អាទិត្យ ពីម៉ោង 8ព្រឹក ដល់ 11ថ្ងៃត្រង់ និង 2រសៀល ដល់7យប់
ទទួលសង្គ្រោះបន្ទាន់ បាក់បែកឆ្អឹង ភ្លាត់សន្លាក់ 24ម៉ោង/សប្តាហ៍
Phone Number: 081377499