ឆ្នេរ​កែប​​ ខេត្តកែប

Post by admin

14:15 - 29/03/2024

Comment

ឆ្នេរ​ខ្សាច់​នៃ​ខេត្ត​កែប​ មាន​លក្ខណៈ​តូច​ចង្អៀត​ និង​មាន​គ្រួស​ខ្មៅ ​ពុំ​មាន​ខ្សាច់​ស ​ដូច​ជា​ឆ្នេរ​ដ៏​ទៃ​ទេ​។ ភ្ញៀវ​ទេស​ចរ​ អាច​អញ្ជើញ​មក​កម្សាន្ត​ និង​ស្រូប​យក​ខ្យល់​អា​កាស​បរិ​សុទ្ធ​នៅ​តាម​ឆ្នេរ​សមុទ្រ​ដែល​មាន​ទឹក​រលក​ខ្មួល​ខ្មាញ់​ និង​អាច​ទ​ទួល​ទាន​នូវ​រស​ជាតិ​ក្តាម​សមុទ្រ​ស្រស់ៗ ​ដែល​មាន​ឱ​ជា​រស​ឈ្ងុយ​ឆ្ងាញ់​ពិ​សា​។​ ជា​ពិ​សេស​គឺ​បាន​គយ​គន់​នឹង​រូប​សំ​ណាក​នា​រី​ សិ​លា​ចាំ​ប្តី ​ដ៏​ធំ​មួយ​ដែល​កំ​ពុង​តែ ​អង្គុយ​បែរ​មុខ​ រក​ទៅ​ផ្ទៃ​ទឹក​សមុទ្រ​ដ៏​ធំ​ល្វឹង​ល្វើយ​ និង​មាន​ទឹក​មុខ​ស្រ​ពត់​ស្រ​ពន់ ​ហាក់​ដូច​ជា​បាន​បង្កប់​នូវ​អត្ថ​ន័យ​មួយ​ដ៏​សែន​អន្លង់​អន្លោច​ ពិ​បាក​នឹង​ថ្លែង​ប្រាប់​រាល់​អ្នក​ទេស​ចរណ៍​ទាំង​អស់​។

ឆ្នេរ​កែប​​ ជា​ឆ្នេរ​មួយ​ក្នុង​ចំ​ណោម​ឆ្នេរ​សមុទ្រ​របស់​ប្រ​ទេស​កម្ពុ​ជា ​ដែល​មាន​ប្រ​វែង​២៦ ​គ​.​ម ​និង​មាន​កោះ​ចំ​នួន​ ១៣​ កោះ​ផ្សេង​ទៀត ​ដែល​ស្ថិត​ក្នុង​តំ​បន់​គ្រប់​គ្រង​របស់​រដ្ឋ​បាល​ខេត្ត​កែប​។

📌ផែនទី៖ https://maps.app.goo.gl/JdwNEu4XtxALTqDo7