ឆ្នេរឋានសួគ៌ ឬហៅថា អាហារដ្ឋាន ឆ្នេរឋានសួគ៌ ស្ថិតនៅ ភូមិស្នំ ប្រាំពីរ ឃុំម៉ាក់ប្រាង្គ ស្រុកទឹកឈូ ខេត្តកំពត។ នៅទីនោះ មានកន្លែងកម្សាន្តដូចជា ហែលទឹក ឬលេងទឹក, អាងហែលទឹក, ទស្សនាទេសភាពព្រៃភ្នំ, បោះជំរុំ ឬបោះតង់, ជិះទាទឹក, ជិះទូក, ញាំអាហារ, ជិះទូកកាយ៉ាក, ជិះកង់លើទឹក, ទស្សនាឆ្នេរខ្សាច់, ជិះក្តាររំអិល, សួនកុមារ ឬកន្លែងលេងទង, លេងបាល់ក្នុងទឹក និងលើសនេះទៀត។