ជីផាត គឺជាឈ្មោះរបស់តំបន់ទេសចរណ៍លក្ខណៈសហគមន៍មួយនៅខេត្តកោះកុង ហើយបានក្លាយជាទីចាប់អារម្មណ៍របស់ភ្ញៀវទេសចរទាំងអ្នកមកពីក្រៅស្រុក និងនៅក្នុងស្រុក តាំងពីឆ្នាំ ២០០៨។ មូលហេតុដែលនាំឱ្យជីផាតទាក់ចិត្តទេសចរបាន ក៏ដោយសារតែតំបន់នោះ មានសក្តានុពលទេសចរណ៍ច្រើនប្រភេទ។
ជិះកង់ឡើងភ្នំ ដើរថ្មើរជើង ចូលព្រៃបោះតង់ ជិះកាយ៉ាកកម្សាន្ដតាមមាត់ព្រែក ចូលល្អាងភ្នំ ងូតទឹកជ្រោះ សុទ្ធតែជាសកម្មភាពកម្សាន្ដដែលមានក្នុងតំបន់នេះ។ ហេតុដូច្នេះហើយ ទើបជីផាត បានក្លាយជាទីកម្សាន្តស័ក្តិសមមួយដែរ សម្រាប់ផ្តល់នូវការលម្ហែចិត្តរបស់អ្នកទេសចរ ជាពិសេសភ្ញៀវ ដែលជាជនបរទេស។
📍Google Map :