ជំរំសត្វស្លាប បឹងព្រះពន្លៃ គឺជាតំបន់អេកូទេសចរណ៍មួយដែលមានសត្វស្លាបជាច្រើនប្រភេទ ត្រី និងសត្វល្មូនរស់នៅក្នុងបឹងធម្មជាតិទំហំ ២៧០.៤ហិកតា ។ បឹងព្រះពន្លៃស្ថិតនៅក្នុងភូមិផ្ទះរុង ឃុំផ្ទះរុង ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់ ដោយភ្ញៀវទេសចរអាចធ្វើដំណើរត្រឹមតែ ២៨គីឡូម៉ែត្រតែប៉ុណ្ណោះពីទីរួមខេត្តពោធិ៍សាត់ ។
ពេលវេលាទស្សនាសត្វកុកចូលនិងចេញពីទ្រនំ »
ព្រឹកម៉ោង 5:00am » 7:00am
ល្ងាចម៉ោង 4:00pm » 6:00pm
ចំពោះសត្វដទៃទៀតយើងអាចទស្សនាបានគ្រប់ពេល