ដើម​ស្រល់​ ​​​នៅ​​មណ្ឌល​គិរី​

Post by admin

16:21 - 13/06/2024

Comment

ដើម​ស្រល់​ ​​​នៅ​​មណ្ឌល​គិរី​៖ ធ្វើ​ដំណើរ​​ចេញ​ពី​ទីក្រុង​សែន​មនោរម្យ​ ទី​រួម​ខេត្ត​មណ្ឌល​គិរី​ ឆ្ពោះ​ទៅ​​ឃុំ​ដាក់ដាំ​​ ស្រុក​អូររាំង​ ចម្ងាយ​ប្រហែល​១៥​​គីឡូម៉ែត្រ ​​​​លោក​អ្នក​ប្រាកដ​ជា​បាន​ឃើញ​ដើម​ស្រល់​​​ជា​ច្រើន​ ​ដុះ​អម​​សង​ខាង​ផ្លូវ​ លើ​ភ្នំ​​ខ្ពស់​ទាប​ ​និង​បង្ហាញ​សម្រស់​ធម្មជាតិ​​ស្រស់​ស្អាត ​​មិន​ចាញ់​ដើម​ Christmas (គ្រីស្មាស) សិប្បនិម្មិត ដែល​គេ​តុប​តែង​ឡើយ។ នៅ​លើ​ដង​ផ្លូវ​​កៅស៊ូ​​រលោង​ស្រិល​​ដ៏​សែន​​ស្ងាត់​ ​ដែល​ពុំ​សូវ​មាន​​អ្នក​​​ដំណើរ​​ឆ្លង​កាត់​ ​​​ហើយ​ពេល​ឃើញ​ដើម​ស្រល់​យ៉ាង​ច្រើន​ដុះ​លើ​ភ្នំ​​​ ​​ពិត​ជា​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​ថា ​​វា​​ពិត​ជា​​ស្អាត​មែន​ទែន​ ​ប្រៀប​ដូច​​នឹង​ដើម​ Christmas ដែល​គេ​តុប​តែង​ ដើម្បី​ត្រៀម​ប្រារព្ធ​ពិធីបុណ្យ​ណូអែល​​ឆាប់ៗ​ខាង​មុខ​នេះ​យ៉ាង​ដូច្នោះ​ដែរ។