តំបន់ទឹកធ្លាក់ បញ្ចឡាក

Post by admin

15:59 - 09/04/2024

Comment
តំបន់ទឹកធ្លាក់ បញ្ចឡាក ដែលស្ថិតក្នុងតំបន់ភ្នំបាយឃ្លះ នៅក្នុងភូមិបឹងវាល ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ មានចម្ងាយ ៣៣គីឡូម៉ែត្រពីទីរួមខេត្តពោធិ៍សាត់។
- ស្ថានភាពផ្លូវត្រូវជិះម៉ូតូ ឬជិះឡានពីទីរួមខេត្តចម្ងាយ ១៩គីឡូម៉ែត្រពីទីរួមខេត្ត និងបន្តរជិះគោយន្ត ចម្ងាយ១៤គីឡូម៉ែត្របន្ថែមទៀតដោយគិតចាប់ពីភូមិបង្គងឃ្មុំ ដោយកាត់តាមជ្រលងភ្នំតូចៗ ចំណោតមធ្យម ព្រៃឈើស្ដើងក្រាស់ ដែលមានភាពទាក់ទាញខ្លាំងសម្រាប់ទេសចរចូលចិត្តការផ្សងព្រេង បែបងាយស្រួល និងចង់សាកល្បងផ្សងព្រេងលើកដំបូង ។
- រយៈពេលធ្វើដំណើរចេញពីភូមិបង្កងឃ្មុំរហូតដល់ទឹកធ្លាក់ដោយជិះគោយន្ត និងដើរនៅចំណុចខ្លះៗ មានរយៈពេលប្រហែល ១ម៉ោងកន្លះ ។
- ទីតាំងបោះជំរុំតាមក្បែរមាត់ទឹក មានខ្សែរទឹកហូរតាមរបាក់ថ្ម ហូរលើផ្ទាំងថ្ម ដែរអាចងូតលេងកម្សាន្តបាន នឹងមានម្លប់ឈើត្រជាក់ ។