ទេសភាពដ៏ស្រទន់នាពេលសុរិយារៀបអស្ដង្គត បានបន្ថែមសម្រស់ស្ពានត្សឹបាសាឲ្យកាន់តែស្រស់ស្អាតមិនចាញ់នៅបរទេសឡើយ។ ស្ពានដែលវែងបំផុតនៅកម្ពុជានេះ មានប្រវែងសរុប ២២១៥ម៉ែត្រ និងដាក់សម្ពោធឲ្យប្រើប្រាស់កាលពីថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៥ កន្លងទៅ ដោយចំណាយអស់ទឹកប្រាក់សាងសង់អស់ប្រមាណ ១៣០លានដុល្លារ៕