ទីក្រុងស្រីទេព

Post by admin

14:32 - 01/03/2024

Comment

អ្វីដែលយើងគាត់សម្គាល គឺវត្តុបុរាណនៅទីក្រុងស្រីទេពដែលអាចធ្វើអោ យយើងជឿរជាក់ថាទីក្រុងនេះដែលបានប្រសូតឡើងមុនសម័យចេនឡា ពោគឺ នៅសម័យនគរភ្នំ។ ដូច្នេះទីក្រុងនេះពិតជាមានឈ្មោះបោះសំឡេងតាំងពីបុរាណ កាលមក។ ទីក្រុងស្រីទេពស្ថិតនៅក្នុងខេត្តពេជ្របុរនៃប្រទេសថៃបច្ចុប្បន្ន ដែលជាខេត្តមួយ និងភូមភាគឥសាន្ត ត្រង់ខែ្សស្របទី ១៦ អង្សា ខាងជើងខែ្សរយះបណ្តោយទី ១០១ អង្សានៅទិសខាងកើត។ ទីក្រុងនេះស្ថិតនៅឆ្ងាយពីទីក្រុងបាងកកប្រមា ណជាង៣៤៦ គឺឡូម៉ែតតាមបណ្តោយផ្លូវជាតិលេខ២១។ ខេត្តខែ្មរបុរាណ្យនេះ ដើមឡើយមានឈ្មោះថា វជ្ជបុរ ( នេះបើសំអាងទៅលើសិលាចរឹកសិខោទ័យ) ព្រមទាំងមានព្រំប្រទល់ជាប់ជាមួយអតីតខេត្តខែ្មរមួយចំនួនដូចជា ខេត្តជ័យភូមិ ខនកែន, ភិចិត្រ, ពិស្ណុលោក, ។ ល។ នគសុវណ្ណស្ថិតនៅខាងត្បូងខេត្តល្វោ ឬលពបុរី និងខេត្តឡីយ ហើយខេត្តនេះ មានផ្ទៃដីទំហំ១២. ៦៦៨.៤១៦ ម៉ែតក្រឡា។ ទីក្រុងពេជ្យបុរដ៏ធំនៃគ្រិស្តសករាជ បន្ទាប់មកទៀត ទីក្រុងនេះត្រូវបានគេពង្រីក នៅក្នុងរជ្ជកាលរបស់សម្តេចព្រះ នារាយណ៏មហារាជ។ ក្រុងអយុធ្យាបាបយកដងស្ទឹង ឬទឹកទន្លេធ្វើជាមជ្ឈមណ្ឌ លកណ្តាលឡោមព័ទ្ធដោយកំពែងឥដ្ឋ និង ថ្មកំបោរ។ ប៉ុន្តែមិនឆ្ងាយប៉ុន្មានពីទី ប្រជុំជននៃទីក្រុងនេះត្រង់តំបន់ស្រីទេព គេឃើញមានបុរាណដ្ឋានខែ្មរមួយ ឈ្មោះថា “ ក្រុងស្រីទេព” ដែលជាទីក្រុងមួយស្ថិតក្នុងសម័យវប្បធម៏អន្តរកាល រវាងនគរភ្នំ និង ចេនឡា ដ៏ល្បីល្បាញ។ បុរាណវិទូថៃបានប្រទះឃើញនូវសំណាកសិល្បះបុរាណខែ្មរជាច្រើន ដែលស្ថិត ក្នុងទីក្រុងនេះ ក៏ប៉ុន្តែដើម្បីស្វែងយល់អំពីកំណើតនៃព្រះរាជនគរនេះ យើងត្រូវ ដឹងថាការលេចធ្លោរបស់វាត្រូវបានកើតឡើងទន្ទឹមគ្នានិងការរីកដុះដាលនៃទីក្រុងល្វោ (លពបុរី ) ចន្ទបុរី ហើយទីក្រុងបុរាណនេះជាមជ្ឈមណ្ឌល ឬទីស្នាក់ការ ខ្មែរមួយដ៏សំខាន់ សម្រាប់ប្រទេសកម្ពុជាទៅកានគរមន។ ស្លាកស្នាមដំណាក់ កំពែងទីក្រុង និងប្រាង្គប្រាសាទខ្មែរវត្ថុសិល្បះវប្បធម៏សម័យអង្គរ និងមុនអង្គរ ស្ថិតនៅក្បែរទីក្រុងជាទីទំនាប ខ្លះមានជាកំពែងខ្ពស់ៗ ហ៊ុមព័ទ្ធជុំវិញ។ គេសង្កេតឃើញមានគូទឹកនៅផ្នែកខាងក្រៅកំពែង រីនៅក្នុងក្រុងស្រីទេពវិញ គេ សង្គេតឃើញមានប្រាង្គ បា្រសាទ បូជនីយដ្ឋានផង។ វត្តុបុរាណទាំងអស់មាន លក្ខណះដូចជាវត្តុបុរាណខ្មែរ ដែលគេបានរកឃើញនៅខេត្តបច្ចិមបុរី ច័ន្ទបុរី លពបុរី។ បច្ចុប្បន្ន ស្ថានភាពទីក្រុងស្រីទេពមានលក្ខណះជារូ បគ្រោង នៃទីក្រុង ភ្លោះមួយគូដែលមានប្រព័ន្ធធារាសាស្រ្តខ្វាត់ខ្វែងក្នុងក្រុង។ ផ្ទៃដីខាងក្រៅនេះ មានសណ្ឋានដូចជារលកទឹកប្រដេញគ្នា។ នៅឆ្នាំ ១៩០៤ នៅក្នុងនេះ គេបានរកឃើញវត្ថុសិល្បះបុរាណយ៉ាងសន្ធឹកសន្ធាប់ ដូចជាទេវរូប ព្រះពុទ្ធរូប ស្លឹកសីមា តែឥឡូវនេះ មួយភាពធំត្រូវបានបាត់បង់។ គេបានរកឃើញផ្ទាំង សិលាចារឹកជាភាសាខ្មែរ និងជាភសាសំស្រ្កឹតផងដែរ។ ការសិក្សាបានបញ្ជាក់ថា សិលាចារឹកនេះមានព្រះនាមព្រះបាទភវរ្ម័នទី១ ចារនៅ ឆ្នាំ ៥៩៧ នៃគ្រិស្តសករាជ។ ទីក្រុងស្រីទេព ជាទីក្រុងខ្មែរបុរាណក្នុងចក្រភពចេនឡា ត្រូវបានកសាងឡើង នៅលើមូលដ្ឋានវប្បធម៏នគរភ្នំ ដែលអ្នកស្រាវជ្រាវឲ្យឈ្មោះថាសិល្បះ ទ្វារវតី