ទឹកជ្រោះឆាយប្រុយ ខេត្តពោធិ៍សាត់

Post by admin

10:58 - 14/06/2024

Comment

 ទឹកជ្រោះឆាយប្រុយ មានចម្ងាយប្រមាណ ២២គីឡូម៉ែត្រ ពីទីប្រជុំជនឃុំអូរសោម ស្ថិតតាមផ្លូវឆ្ពោះទៅខេត្តកោះកុង ហើយអ្នកដែលធ្វើដំណើរទៅខេត្តកោះកុង ខេត្តកំពត ខេត្តព្រះសីហនុ ដែលឆ្លងកាត់ទីនេះ ក៏អាចចូលមកលេងកម្សាន្តនៅទីបានផងដែរ។ទឹកជ្រោះឆាយប្រុយ ស្ថិតនៅតាមជ្រលងភ្នំក្នុងឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់។ទឹកជ្រោះឆាយប្រុយ លាក់បង្កប់តំបន់ទេសចរណ៍ជាច្រើនទៀត ក្នុងនោះមានដូចជាជម្រកសត្វក្រពើភ្នំ ចម្ការម្រេច បឺរ ល្ហុង ម្នាស់ ត្រាវ ធុរ៉េន ក្រូចពោធិ៍សាត់ និងដំណាំជាច្រើនមុខទៀត មានប្រភេទព្រៃឈើប្លែកៗ ទឹកជ្រោះ ភូមិបងប្អូនជនជាតិភាគតិច ដងស្ទឹងតាតៃ ព្រមទាំងតំបន់អេកូទេសចរណ៍ដ៏សម្បូរបែបជាច្រើនទៀត។

📌ផែនទី៖ https://maps.app.goo.gl/3BS4MagK35AMMP1h8