ទឹកជ្រោះសែនមនោរម្យឬទឹកជ្រោះដំណាក់ស្ដេច ជារមណីយដ្ឋានធម្មជាតិមួយ ដែលមានទឹកធ្លាក់ ៣ដំណាក់ផងដែរគឺ ដំណាក់ទីមួយមានកម្ពស់ ១ម៉ែត្រ ដំណាក់ទីពីរមានកម្ពស់ ៧ម៉ែត្រ ជាទីដែលសម្បូរមនុស្សទៅកម្សាន្ត និងដំណាក់ទីបី មានកម្ពស់ ១,៥ម៉ែត្រ មានចម្ងាយ១គីឡូម៉ែត្របន្តទៀតពីទឹកធ្លាក់ទីពីរ ហើយតំណាក់ទី៣ ពុំសូវមានមនុស្សទៅកម្សាន្តនោះទេ។ សម្រាប់ការធ្វើដំណើរដើម្បីទៅដល់ទីតាំងនៃរមណីយដ្ឋានទឹកជ្រោះ សែនមនោរម្យ ភ្ញៀវទេសចរមានភាពងាយស្រួល ពីព្រោះមិនមានការធ្វើដំណើរថ្មើរជើង និងធ្វើដំណើរឆ្លងទឹក រឺក៏ជិះទូកឡើយ។ ចំពោះចំណតរថយន្តវិញ ភ្ញៀវទេសចរអាចធ្វើការចតដោយផ្ទាល់នៅរមណីយដ្ឋានបានថែមទៀតផង។សម្រាប់កន្លែងអង្គុយលំហែរកាយវិញ រមណីយដ្ឋានទឹកជ្រោះ សែនមនោរម្យ គឺពុំទាន់មានខ្យូសអង្គុយ រឺក៏តូបអង្គុយសម្រាប់ទទួលភ្ញៀវទេសចរនោះទេ។ ក្រៅពីនេះ រមណីយដ្ឋានទឹកជ្រោះ សែនមនោរម្យពុំទាន់មានកន្លែងកម្មង់អាហារ រឺកន្លែងលក់អាហារ, អាហារដ្ឋាន និងភោជនីយដ្ឋាននៅឡើយទេ។សម្រាប់កន្លែងស្នាក់នៅ រមណីយដ្ឋានទឹកជ្រោះ សែនមនោរម្យពុំទាន់មានបឹងហ្គាឡូ, ផ្ទះសំណាក់ និងសណ្ឋាគារនៅឡើយទេ។ទឹកជ្រោះ សែនមនោរម្យ ឬទឹកជ្រោះដំណាក់ស្ដេច ឬក៏គេច្រើនហៅថា ទឹកធ្លាក់ មនោរម្យ មានទីតាំងស្ថិតនៅ ភូមិដើមស្រល់ ឃុំមនោរម្យ ស្រុកសែនមនោរម្យ ខេត្តមណ្ឌលគីរី និងមានចម្ងាយប្រហែល ~10km ពីរង្វង់មូលគោព្រៃ។