ទឹកជ្រោះ៩ជាន់  ខេត្តកំពត 

Post by admin

14:45 - 12/06/2024

Comment

រមណីយដ្ឋានទេសចរណ៍ធម្មជាតិទឹកជ្រោះ៩ជាន់ ឬទឹកធ្លាក់៩ជាន់ ស្ថិតក្នុងភូមិអន្លង់ក្មេងលេង ឃុំតេជោអភិវឌ្ឍ ស្រុកឈូក ខេត្តកំពត ជាប់ព្រំប្រទល់ជាប់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ ភ្ញៀវទេសចរអាចធ្វើដំណើរទៅកាន់រមណីយដ្ឋាននេះបាន តាមបណ្តោយផ្លូវជាតិលេខ៤ លុះដល់ចំណុចគីឡូម៉ែត្រលេខ៩៩ និង១០០ ត្រូវបត់ឆ្វេងតាមខ្លោងទ្វារចូលតំបន់តេជោអភិវឌ្ឍ ឬតំបន់យោធិនទឹកដីតាកែនកោះស្លា។ រមណីយដ្ឋានទឹកជ្រោះ៩ជាន់ មានបរិយាកាសសែនមនោរម្យ ដែលប្រមូលផ្តុំដោយធម្មជាតិស្រស់បំព្រង ខ្យល់អាកាសបរិសុទ្ធ ជ្រលងភ្នំខ្ពស់ទាប មានព្រៃព្រឹក្សា វល្លិឈើព្រៃធ្លាក់ និងទោរទន់ មានទឹកធ្លាក់តាមបណ្តោយកម្រាលថ្មដាថ្លាដូចកញ្ចក់។ លោកសយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត បានឱ្យដឹងថា បន្ទាប់ពីលោកអ្នកបានងូតទឹកសប្បាយនឹងធម្មជាតិ ដែលមាននៅរមណីយដ្ឋានទឹកធ្លាក់៩ជាន់ហើយនោះ មុនពេលត្រលប់មកគេហដ្ឋានវិញ លោកអ្នកអាចបន្តដំណើរទៅកម្សាន្តនៅតំបន់ភូមិតេជោអភិវឌ្ឍតាកែនកោះស្លាបាន ដោយភាពជក់ចិត្តដិតអារម្មណ៍ផងដែរ។

📍Google Map :https://maps.app.goo.gl/EQpNqDbUxmTd9Ueo7