ចំបក់ ស្ថិតក្នុងទឹកដី ភូមិចំបក ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្ត កំពង់ស្ពឺ ជាប់ព្រំដែនឧទ្យានជាតិគិរីរម្យ។ រមណីយដ្ឋានមួយនេះបានដាក់ឲ្យដំណើរការកាលពីដើមឆ្នាំ២០០៣ លើផ្ទៃដី ១៣៩១ ហិតា។ ភ្ញៀវទេសចរណ៍ អាចធ្វើដំណើរពីរាជធានីភ្នំពេញ តាមបណ្ដោយផ្លូវជាតិលេខ៤ ត្រង់គីឡូម៉ែត្រ១៨៥ បទស្ដាំត្រង់ត្រែងត្រយឹង ផ្លូវចូលគិរីរម្យ មានចម្ងាយប្រហែល២០គីឡូម៉ែត្រ លុះដល់ជើងភ្នំគិរីរម្យបត់ស្កាំតាមផ្លូវក្រួសក្រហមចម្ងាយប្រហែល៨ គីឡូម៉ែត្រ នោះយើងនឹងទៅដល់សហគមន៍អេកូធម្មជាតិ ចំបក់ ។
មុនចូលទៅដល់ទៅដល់កន្លែងទឹកធ្លាក់ ភ្ញៀវទេសចរណ៍ ត្រូវជិះរទេះគោ ឬម៉ូតូឌុប ចម្ងាយប្រហែលជាង២គីឡូម៉ត្រ បន្ទាប់មកធ្វើដំណើរដោយថ្មើរជើងឡើងលើភ្នំ ជាច្រើនគីឡូម៉ែត្រទៀតទើបទៅដល់កន្លែងកម្សាន្តជាច្រើនដែលមានចម្ងាយផ្សេងៗគ្នា។ ប្រសិនបើលោកអ្នកចង់ទៅកម្សាន្តនៅទីនេះ គួរតែមកថ្ងៃចុងសប្ដាហ៍ ឬ ថ្ងៃថ្ងៃបុណ្យជាតិ ព្រោះមានភ្ញៀវទៅទស្សនាច្រើន នឹងមានអ្នកភូមិយករបស់របរហូបចុកទៅលក់ ប៉ុន្តែបើទៅចំថ្ងៃ ធ្វើការអាចមិនឃើញមានឡើយ ដូចនេះលោកអ្នកត្រូវមាន ទឹក ឬ អាហារ ជាប់តាមខ្លួន ព្រោះផ្លូវធ្វើដំណើរនៅកណ្ដាលព្រៃជ្រៅ។