ទឹកធ្លាក់តាតៃ ខេត្តកោះកុង

Post by admin

15:59 - 10/06/2024

Comment

ទឹកធ្លាក់តាឥសី ឬទឹកធ្លាក់តាតៃ មានទីតាំងស្ថិតក្នុងភូមិ អន្លង់វ៉ាក់ ឃុំតាតៃក្រោម ស្រុកកោះកុង ខេត្តកោះកុង ដែលមានចម្ងាយប្រមាណ ១៧ គ.ម ពីក្រុងខេមរភូមិន្ទ។ ភ្ញៀវទេសចរជាតិអន្តរ ជាតិទាំងអស់ អាចទៅទស្សនាកំសាន្តនៅតំបន់នោះបានដោយតាមផ្លូវគោក (រថយន្ត ម៉ូតូ ឬកង់) តាមផ្លូវជាតិ លេខ ៤៨ រួចបន្តតាមផ្លូវលំ ក្រួសក្រហម ឬ អាចធ្វើដំណើរតាមផ្លូវទឹកត្រឹមសហគមន៍ ដែលមានទីតាំងនៅក្បែរគល់ ស្ពានតាតៃដោយចុះទូករបស់សហគមន៍ទៅកាន់តំបន់ទឹកធ្លាក់នេះ ។

📌ផែនទី៖ https://maps.app.goo.gl/GuXQbbhdSxQjJp1s9