សហគមន៍អេកូទេសចរណ៍ ទឹកធ្លាក់ថ្មក្រាល ស្ថិតនៅភូមិកោះក្ទម្ព ឃុំជៀប ស្រុកទឹកផុស មានចម្ងាយប្រមាណ ៥៧ គ.ម ពីក្រុងកំពង់ឆ្នាំង។ ភ្ញៀវទេសចរអាចទៅទស្សនាលំហែកាយ នៅពេលសម្រាកពីការងារ ឬថ្ងៃចុងសប្តាហ៍ ស្រស់ស្រូបអាហារជុំគ្រួសារ ឬជួបជុំមិត្តភក្ត្រ នៅក្រោមម្លប់ឈើដ៏ត្រឈឹងត្រឈៃ កម្សាន្តជាមួយនូវទឹកធ្លាក់ដ៏សែនត្រជាក់ លាងជម្រះនូវភាពនឿយហត់ តប់ប្រមល់ និងទុក្ខសោកទាំងឡាយឲ្យទៅតាមទឹក និងនាំមកវិញនូវសេរីសួស្តីត្រលប់មកវិញ។ « រមណីយដ្ឋានទឹកធ្លាក់ថ្មក្រាលគឺរមណីយដ្ឋានធម្មជាតិមួយដ៏សំខាន់ដែល ប្រជាពលរដ្ឋក៏ដូចជាភ្ញៀវទេសចរក្នុងស្រុកនិងក្រៅស្រុកមកលេងកម្សាន្តច្រើនណាស់ ព្រោះទីនោះមានទឹករាក់ដែលអាចលេងកម្សាន្តពីក្មេងរហូតដល់មនុស្សចាស់ មិនមានគ្រោះថ្នាក់ទេទឹករាក់អាចហែលលេងបាន ប៉ុន្តែពេលភ្លៀងម្តងៗទឹកអាចមានគំហុកដែរ ។ អ៊ីចឹងកន្លែងនោះគឺជាទឹកធ្លាក់ធម្មជាតិដែលហូរពីភ្នំ អ៊ីចឹងហើយបានភ្ញៀវទេសចរជាតិ ឬភ្ញៀវទេសចរ មានការទាក់ទាញទៅលេងខ្លាំងណាស់នៅទីនោះ »។