ភ្នំក្បាលដំរី ឬទឹកធ្លាក់បរហ៊ុយ មានទឹកធ្លាក់ ៣២ ផាន់ ស្ថិតនៅក្នុងភូមិថ្មី ឃុំទួលល្វា ស្រុកប៉ៃលិន ខេត្តប៉ៃលិន ដែលមាន សម្រស់ស្រស់ផូរផង់លាក់កំបាំងខ្លួនកណ្តាលព្រៃ ប្រៀបដូចត្បូងមិនទាន់ច្នៃ ហើយរមណីយដ្ឋានទឹកធ្លាក់ ៣២ ជាន់នេះដែរត្រូវ បានអ្នកភូមិប្រៀបប្រដូចទៅនឹងកូនក្រមុំ ឬត្បូងមិនទាន់ច្នៃ ព្រោះអ្វីៗនៅស្រស់ស្អាតទាំងអស់ នៅមិនទាន់មានការកែច្នៃ ដោយ នៅសេសសល់ព្រៃឈើច្រើន និង ទឹកធ្លាក់ត្រជាក់ស្ទើរតែអាចក្លាសេភេសជ្ជៈយ៉ាងត្រជាក់មិនចាញ់ទឹកកកឡើយ។