តំបន់រមណីយដ្ឋានទឹកធ្លាក់ចំប៉ីរួត ជាទឹកជ្រោះធម្មជាតិដ៏ស្រស់ស្អាត មានដើមឈើធំតូចខៀវស្រងាត់នៅព័ទ្ធជុំវិញជាទីទាក់ទាញកម្របានឃើញ។ នៅឧត្តរមានជ័យមិនសូវមានទឹកជ្រោះដូចតំបន់ផ្សេងៗនោះទេ អ៊ីចឹងហើយទឹកជ្រោះមួយនេះហាក់បីដូចជាគ្រាប់ពេជ្រធម្មជាតិមួយអ៊ីចឹងសម្រាប់ ខេត្តឧត្តរមានជ័យ ប៉ុន្ដែត្បិតថាវានៅឆ្ងាយកៀកព្រំដែន ខ្មែរ-ថៃ ដូចនេះមិនសូវមានអ្នកទៅដល់ គួរឱ្យស្ដាយដែលវាហាក់បីដូចត្រូវគេបោះបង់ចោល ប៉ុន្ដែបើអ្នកបានទៅដល់ឧត្តរមានជ័យ កុំភ្លេចកន្លែងមួយនេះ ចុះងូតទឹកជ្រោះលេងត្រជាក់ៗ និងផ្ដិតយកទេសភាពស្អាតៗ។ ទឹកធ្លាក់រួតចំប៉ី មានទីតាំងនៅ អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។