ទឹកធ្លាក់ លែងទ្រុក ខេត្តមណ្ឌលគិរី

Post by admin

08:41 - 01/04/2024

Comment

ទឹកធ្លាក់លែងទ្រុកស្ថិតនៅក្នុងជម្រៅព្រៃដែលស្ថិតក្នុងភូមិជនជាតិដើមភាគតិចភូមិពូតាំង។ ទឹកធ្លាក់នេះមានឈូសឆាយផ្លូវចូល ប៉ុន្តែការធ្វើដំណើរអាចមានបញ្ហារអិលនៅពេលភ្លៀង ដែលមានភ្នំចោតកម្ពស់ជាង១០០ម៉ែត្រ ក្នុងចម្ងាយប្រមាណ ២គីឡូម៉ែត្រ។ ទឹកធា្លក់ហូរលើជាម្រាលថ្ម មុខទឹកជិត ៤០ម៉ែត្រ ឯក្នុងរដូវប្រាំងវិញ ទឹកធ្លាក់ហូររ៉ិចៗ នឹងមុខទឹក ២០ម៉ែត្រ តែប៉ុណ្ណោះ។ ក្រៅពីមានទឹកជ្រោះហើយនោះ តំបន់នេះមានដើមឈើធំៗជាច្រើន ផ្ដល់ម្លប់ដ៏ត្រឈឹងត្រឈៃដល់ទេសចរថែមទៀតផង អមដោយចម្ការដំណាំផងដែរ។

📌ផែនទី៖ https://maps.app.goo.gl/97EzxJwrW2xYGDsn6