ទឹកធ្លាក់ លែងអង លែងឃិន ខេត្តមណ្ឌលគិរី

Post by admin

08:55 - 01/04/2024

Comment

​ទឹកធ្លាក់ លែងអង លែងឃិន​ ដែលជាកេរ្តិ៍ដំណែលធម្មជាតិ បានសំងំលាក់ខ្លួនក្នុងព្រៃភ្នំ អមជាមួយទេសភាពដ៏ស្រស់ត្រកាលកំពុងរង់ចាំភ្ញៀវទេសចរជាតិ និងអន្តរជាតិមកទស្សនា។ ទឹកធ្លាក់ធម្មជាតិនេះមានចម្ងាយប្រមាណ ៤គីឡូម៉ែត្រ ពីផ្លូជាតិលេខ៧៦ ដោយធ្វើដំណើរតាមច្រកចូលផ្លូវលំក្រហម នៅផ្នែកខាងឆ្វេងដៃ។ ពេលធ្វើដំណើរពីភ្នំពេញហួស ច្រកផ្លូវស្រុកអូរាំង ប្រមាណ១០០ម៉ែត្រ ដែលហ៊ុមព័ទ្ធដោយព្រៃព្រឹក្សាត្រជាក់ល្ហឹមជាទីឋានលម្ហែកាយ និងងួតទឹកកម្សាន្តដ៏ស្ងប់ស្ងាត់ស្ថិតនៅក្នុងភូមិពូហ្សាម ឃុំសែនមនោរម្យ ស្រុកអូរាំង និងមានចម្ងាយពីទីក្រុងសែនមនោរម្យ ២៦គីឡូម៉ែត្រ។

📌ផែនទី៖ https://maps.app.goo.gl/AWnSU947EtAmHxcK8