ទឹកធ្លាក់ ល្បាក់កំរោញ ជាប្រភេទរមណីយដ្នានធម្មជាតិ ដែលអាចឱ្យទេសចរ ដើរទស្សនាកសិដ្ឋាន ពិកនិច ទទួលទានអាហារ ហែលទឹក និងកម្សាន្តដោយថ្មើរជើងជាដើម ធ្វើឱ្យអារម្មណ៍ស្រស់ស្រាយ ជាមួយនឹងរុក្ខជាតិតូចធំ ដុះខៀវស្រងាត់ នៅអមមាត់ទឹកផ្តល់ជាម្លប់ត្រជាក់ត្រឈឹងត្រឈៃ។ តំបន់ទេសចរណ៍ ល្បាក់កំរោញ មានទីតាំងស្ថិតនៅ ភូមិអង្ក្រង ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ និងមានចម្ងាយប្រហែល ៥៤គីឡូម៉ែត្រ ពីកោះសំពៅមាស។