ទឹកធ្លាក់ស្រែអំពិល ខេត្តកំពង់ឆ្នាំង

Post by admin

07:57 - 09/04/2024

Comment

ទឹកធ្លាក់ស្រែអំពិល ស្ថិតក្នុងសហគមន៍អេកូទេសចរណ៍ទឹកធ្លាក់ស្រែអំពិល ជាតំបន់ដែលមានសក្តានុពលខ្លាំងបំផុតក្នុងខេត្តកំពង់ឆ្នាំង។ ភ្ញៀវទេសចរនិយមទៅកម្សាន្ត ទឹកធ្លាក់ស្រែអំពិល ព្រោះមានទឹកធ្លាក់រាក់ល្មមដែលអាចងូតលេងកម្សាន្ត និងមានសម្រស់ធម្មជាតិព្រៃភ្នំយ៉ាងទាក់ទាញ។ ស្ថិតក្នុង ភូមិក្តុល ឃុំក្តុលសែនជ័យ ស្រុកទឹកផុស មានចម្ងាយ ៥៨គីឡូម៉ែត្រ ពីក្រុងកំពង់ឆ្នាំង ទឹកធ្លាក់ស្រែអំពិលជាតំបន់ទេសចរណ៍មួយដែលមានភ្ញៀវទេសចរទៅលេងមិនចេះដាច់។ ទឹកធ្លាក់នេះមានសក្តានុពលទេសចរណ៍យ៉ាងច្រើនអនេកដូចជា ភ្ញៀវទេសចរអាចងូតទឹកធ្លាក់លេង ដើរកម្សាន្តក្នុងព្រៃ បោះតង់សម្រាកលម្ហែ ជាពិសេសទេសចរអាចសម្រាកជាមួយជីវិតបែបធម្មជាតិដែលមានដំណាំរបស់ប្រជាជនក្នុងសហគមន៍ជាច្រើនហិកតា ជាប់ជើងភ្នំឱរ៉ាល់។ « ទឹកធ្លាក់ស្រែអំពិលទាក់ទាញទេសចរបានច្រើនណាស់ ជាពិសេស ពេលបុណ្យចូលឆ្នាំ បុណ្យភ្ជុំបិណ្ឌ បុណ្យជាតិផ្សេងៗ និងចុងសប្តាហ៍ ក្រោយពីសម្រាកពីការងារ។ ជាទូទៅសម្រាប់ការឈប់សម្រាក មានភ្ញៀវទេសចរប្រមាណ ៧០០-៨០០នាក់ ពេលខ្លះអាចឈានដល់ ១៥០០នាក់ »។ ដោយឡែកក្នុងអំឡុងពេលកូវីដ-១៩ មានការធ្លាក់ភ្ញៀវទេសចរខ្លះៗ មកត្រឹម៣០០-៤០០នាក់។

📌ផែនទី៖ https://maps.app.goo.gl/LKTJw8RxQtja9QGC8