ទឹកធ្លាក់អូរគគីរ ខេត្តកំពង់ស្ពឺ

Post by admin

11:06 - 10/06/2024

Comment

ទឹកធ្លាក់ធម្មជាតិ អូរគគីរ ឬក៏គេច្រើនហៅថា ទឹកធ្លាក់ អូរគគីរ មានទីតាំងស្ថិតនៅ ផ្លូវជាតិលេខ 4 ត្រង់គីឡូម៉ែត្រលេខ ១០៦ ខេត្តកំពង់ស្ពឺ និងមានចម្ងាយប្រហែល ៦០គីឡូម៉ែត្រ ពីវិមានឯករាជ្យ ខេត្តកំពង់ស្ពឺ។ អូរគគីរ គឺជារមណីយដ្ឋានទេសចរណ៍ធម្មជាតិមួយ ដែលទទួលបានការចាប់អារម្មណ៍ច្រើនពីក្រសែភ្នែកភ្ញៀវទេសចរណ៍គ្រប់ទិសទីមិនថាត្រឹមតែនៅក្នុងស្រុកនោះទេ សូម្បីជនបរទេសក៏ពេញនឹងសម្រស់ទឹកធ្លាក់ធម្មជាតិនេះ យ៉ាងពេញទំហឹងផងដែរ។ដោយឡែក ទឹកធ្លាក់ធម្មជាតិអូរគគីរនេះ មានសម្រស់ស្អាតគួរជាទីគយគន់ ដោយទឹកធម្មជាតិថ្លាឈ្វេង ត្រជាក់ល្ហឹមធ្លាក់មកដណ្តប់លើថ្មជ្រោះខ្មៅៗ និងសម្រស់ព្រៃឈើព្រឹក្សាត្រឈឹងត្រឈៃ គួរជាទីមនោរម្យ សាកស្រមៃលេងៗទៅមើល ប្រសិនជាអ្នកបានទៅលេងកម្សាន្តមិនដឹងមានសេចក្តីខ្លាំងប៉ុណ្ណាទេ៕

 📌ផែនទី៖  https://maps.app.goo.gl/HJe8c5AL8P8RXA6k9