ទឹកធ្លាក់អូរម្លូ

Post by admin

07:59 - 29/03/2024

Comment

ទឹកធ្លាក់អូរម្លូ ជាទឹកធ្លាក់ដ៏ស្រស់ស្អាតមួយកន្លែង នៃតំបន់ទេសចរណ៍ធម្មជាតិជីផាត ស្ថិតនៅប៉ែកនិរតីនៃប្រទេសកម្ពុជា ក្នុងតំបន់ឧទ្យានជាតិជួរភ្នំក្រវាញខាងត្បូង ភូមិសាស្រ្តស្រុកថ្មបាំង ខេត្តកោះកុង។ តំបន់ទឹកធ្លាក់ នៅក្នុងរដូវនេះ កំពុងបង្អួតខ្លួនយ៉ាងស្រស់បំព្រង នៅកណ្ដាលព្រៃភ្នំ។ អ្នកទេសចរគ្រប់វ័យ ជាពិសេសសម្រាប់អ្នកចូលចិត្តធ្វើដំណើរផ្សងព្រេង បានមកកម្សាន្តឥតដាច់។

គោលបំណងរបស់រាជរដ្ឋភិបាលកម្ពុជា គឺធ្វើយ៉ាងណាប្រែក្លាយតំបន់ការពារធនធានធម្មជាតិ ដែលមានសក្តានុពលទេសចរណ៍ឱ្យក្លាយជាកន្លែងទេសចរណ៍ធម្មជាតិ។ 

Google Map:https://maps.app.goo.gl/MvAikqDkrz4So9Qq7