« ទឹកធ្លាក់ភ្នំ៥៣ » គឺជាឈ្មោះរមណីយដ្ឋានថ្មីមួយ តែវាជាទឹកជ្រោះធម្មជាតិ ដែលគ្មាននរណាម្នាក់បានដឹងអំពីប្រវត្តិជាក់លាក់នៃកំណើតទឹកជ្រោះនេះឡើយ។ ទឹកជ្រោះនេះ បានហូរគគ្រាំបែកផ្កាត្រែង ធ្លាក់ពីលើកំពូលភ្នំលាន់រំពងព្រៃ ចុះទៅផ្នែកខាងក្រោម មានកំពស់ប្រហែលជាង២០០ម៉ែត្រដែលអាជ្ញាធរ និងមន្ទីរទេសចរាចរណ៍ខេត្ត បានឯកភាពឲ្យមានការវិនិយោគ កែលំអឲ្យក្លាយទៅជាតំបន់ទេសចរណ៍យ៉ាងល្អឥតខ្ចោះ ហើយម្ចាស់ទីតាំង ទើបចាប់ផ្ដើមបើកទ្វារស្វាគមន៍ភ្ញៀវជាតិ និងអន្តរជាតិ ប្រមាណជិតកន្លះឆ្នាំកន្លងទៅនេះប៉ុណ្ណោះ។