ទឹកធ្លាក់លើផ្ទាំងសិលាយក្សនេះមានឈ្មោះដល់ទៅ៣ដែលត្រូវបានអ្នកស្រុកនិយាយតៗពីគ្នាគឺអ្នកខ្លះហៅ ទឹកជ្រោះសុភមិត្រ អ្នកខ្លះហៅ ល្បាក់ខោន ឬក៏ហៅព្រះនិម្មិត។ ប៉ុន្តែឈ្មោះដែលគេនិយមហៅជាងគេគឺល្បាក់ខោន។ វាស្ថិតនៅភាគខាងប្រទេសកម្ពុជាដែលជាប់នឹងព្រំដែនឡាវ។ វាគឺជាតំបន់មួយដែលទន្លេមេគង្គហូរឆ្លងកាត់ចុះចេញពីខ្ពង់រាបធ្លាក់ចូលមកទន្លេមេគង្គក្នុងទឹកដីនៃប្រទេសកម្ពុជា។ទឹកធ្លាក់ល្បាក់ខោន ឬទឹកធ្លាក់សុភមិត្រស្ថិត នៅក្នុងឃុំ ព្រះរំកិល ស្រុកថាឡាបូរិវ៉ាត់ដែលមានចម្ងាយប្រមាណជិត៨០គីឡូម៉ែត្រពីខេត្តស្ទឹងត្រែង និងស្ថិតក្នុងភូមិ កំពង់ស្រឡៅ ស្រុកឆែប ដែលមានចម្ងាយជាង១០០គីឡូម៉ត្រពីខេត្តព្រះវិហារ។