បឹង​ស្នេហ៍​កន្លែង​មើល​សត្វ​ស្លាប​រាប់​ម៉ឺន​ប្រភេទ​

Post by admin

14:01 - 14/06/2024

Comment

សត្វ​ស្លាប​ច្រើន​ប្រភេទ​រាប់​សិប​ម៉ឺន​ក្បាល​ដែល​ហោះ​ជា​ក្រុមៗ​មក​ទំ​ជ្រក​នៅ​ព្រៃ​លិច​ទឹក​រាល់​ល្ងាច​នៅ​បឹង​ស្នេហ៍​ ក្លាយ​ជា​ទិដ្ឋភាព​យ៉ាង​ស្អាត​បែប​ធម្មជាតិ​ជាមួយ​នឹង​សំឡេង​ស្រែក​ឆ្លើយ​ឆ្លង​កង​រំពង​លាន់​ឮ​ពេញ​ព្រៃ​លិច​ទឹក​ទំហំ ៨០ ហិកតា ធ្លាយ​ដល់​ផ្ទៃ​ជលសារ​បឹង​ស្នេហ៍ ២៧៧៦ ហិកតា ដែល​ព័ទ្ធ​ជុំវិញ​ព្រៃ​នោះ។សត្វ​​មាន​ច្រើន​រហូត​ដល់​ថ្នាក់​ទំ​ស្ទើរ​ងាប់​ដើម​ឈើ ពោល​គឺ​ដើម​ឈើ​ជ្រុះ​ស្លឹក​អស់​សល់​តែ​មែក​ច្រងេង​ច្រងាង ខណៈ​ទិដ្ឋភាព​កម្រ​មាន​នេះ ទេសចរ​អាច​ឃើញ​នៅ​ទួល​អភិរក្ស​ព្រៃ​ព័ន្ធតាឡី បឹង​ស្នេហ៍ ក្នុង​ភូមិ​ស្នេហ៍ ឃុំ​ធាយ ស្រុក​បាភ្នំ ខេត្ត​ព្រៃវែង។ សត្វ​ស្លាប​ទាំង​នេះ​ជា​ពពួក​សត្វ​ផ្លាស់​ទី ដូចជា ននាល ក្រៀល​ខ្យង ទុង ក្រសារ កុក ក្អែក​ទឹក។ ទេសចរ​អាច​ទៅ​មើល​សត្វ​បាន​ចាប់​ពី​ខែ​កក្កដា ដល់ វិច្ឆិកា តែ​ចន្លោះ​ខែ​កញ្ញា និង​តុលា ជា​ពេល​សម្បូរ​សត្វ​គ្រប់​ប្រភេទ​ជាង​គេ។ ឯ​ខែ​វិច្ឆិកា សម្បូរ​តែ​សត្វ​កុក​ប៉ុណ្ណោះ។

ទំនប់កំពង់ស្នេហ៍ គឺជាតំបន់អភិរក្សសត្វព្រៃមួយកន្លែងក្នុងខេត្តព្រៃវែងដែលមានចម្ងាយ ១៦ គ.ម ពីក្រុងព្រៃវែង ស្ថិតនៅ ឃុំ ធា ស្រុក បាភ្នំ។ទីនេះជាកន្លែងទេសចរណ៍យ៉ាងល្អមួយក្នុង ខេត្តព្រៃវែង។