សព្វថៃ្ងនេះ យ៉ាងហោចណាស់ក្នុងមួយថៃ្ង មានភ្ញៀវទេសចរណ៍បរទេស ពី២០ ទៅ៤០នាក់ ដែលបានទៅទស្សនាតំបន់ប្រវត្តិសាស្រ្តកោះកេរ្តិ៍ នៅ ភូមិស្រយង់ជើង ឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ បន្ទាប់ពីក្រុមហ៊ុនខាំសូមេធបានវិនិយោគទុនធ្វើផ្លូវល្អស្អាតរួចមក។ កំណើនភ្ញៀវទេសចរណ៍ ទៅកាន់តំបន់ប្រាសាទកោះកេរ្តិ៍ខាងលើនេះ មិនបាននិយាយពីភ្ញៀវទេសចរណ៍ក្នុងស្រុកផងទេ។ លោកខេង សុមេធ នាយកក្រុមហ៊ុនខាំសូមេធ ដែលទទួលសិទ្ធិពីរាជរដ្ឋាភិបាលកម្ពុជាធ្វើការអភិវឌ្ឍនៅតំបន់ប្រាសាទកោះកេរ្តិ៍ ខេត្តព្រះវិហារ នោះបាននិយាយថា ផ្លូវប្រវែង ១០៥គីឡូម៉ែត្រចេញពីរង្វង់មូល ភ្នំគូលែនទៅដល់ ប្រាសាទកោះកេរ្តិ៍ គឺបានធ្វើរួចរាល់ហើយ។ តាមរយៈផ្លូវដ៏ស្អាតនោះ ធ្វើឲ្យចំនួនភ្ញៀវទេសចរណ៍បរទេស និងភ្ញៀវទេសចរណ៍ក្នុងស្រុក មានការកើនឡើងជាលំដាប់ លោកបាននិយាយថា ទោះបីជាផ្លូវនោះល្អហើយក្តី ក៏ក្រុមហ៊ុននៅតែកែសម្រួលជារៀងរាល់ថៃ្ង ដើម្បីឲ្យបានកាន់តែប្រសើរឡើងសម្រាប់ការធ្វើដំណើររបស់ភ្ញៀវទេសចរណ៍ បានប្រកបដោយសុវត្ថិភាព ក៏ដូចជាសម្រាប់ប្រជាពលរដ្ឋនៅក្នុងតំបន់មានភាពងាយស្រួលក្នុងការធ្វើដំណើរឆ្លងកាត់ ពីតំបន់មួយទៅតំបន់មួយផងដែរ។
ប្រាសាទកោះកេរ្តិ៍បានកសាងឡើងក្នុងរជ្ជកាលព្រះបាទជ័យវរ័្មនទី៤ ឧទ្ទិសថ្វាយព្រះឥសូរតាមបែបព្រហ្មញ្ញសាសនា។ ប្រាសាទនេះពីដើមឈ្មោះឆកគគីរ ឬផៃ្ទដីគោកគគីរ សព្វថៃ្ងហៅថា អតីត រាជធានីកោះកេរិ៍្ដ មានទំហំផៃ្ទដី១៦X១៦គីឡូម៉ែត្រ រួមមាន៩៨ប្រាសាទ។ ប្រាសាទនេះមាន៧ជាន់ មានកំពស់ ៣៥ម៉ែត្រ ដែលកសាងឡើងតាំងពីសម័យបុរាណ ទុកសំរាប់ជាការគោរពបូជាតាមលទ្ធិព្រហ្មញ្ញសាសនា។
ភ្នំពេញ៖ ការស្រាវជ្រាវរបស់លោក បណ្ឌិតមីសែល ត្រាណេ ដោយសំអាង លើឯកសារ លោកអេមោនីយយេ បានឱ្យ ដឹងថា ដើមឡើយប្រាសាទកោះករ គឺជា ឈ្មោះរបស់ភូមិកោះកេរ ហើយឈោ្មះ នេះកើតចេញពីពាក្យជោគគគីរ ដែលជាពាក្យបាលី(ឈ្មោះដើមគគីរ)។ ក្រោយមក ទៀតដោយមានការប្រែប្រួលផ្នែកសៀវភៅ ពាក្យនេះបានក្លាយទៅជាកោះកេរ។ នេះបើយោងតាមកម្រងអត្ថបទប្រវត្តិសាស្ដ្រប្រទេសកម្ពុជា។
ឯកសារដដែលនេះ បានបញ្ជាក់ថា ឈ្មោះជាភាសា សំស្ក្រឹត របស់ទីក្រុងកោះកេរ គឺ «ហរិហរៈ»។
ជាការពិត ដែលមនុស្សខ្មែរយកឈ្មោះដើមឈើមួយចំនួនដើម្បីតាំងឈោ្មះស្រុកភូមិ និងប្រាសាទ ដូចជាប្រាសាទលលៃ ប្រាសាទជ្រៃ ប្រាសាទភ្លេង ជាដើម។
ម៉្យាងវិញទៀត សព្វថ្ងៃនេះក្នុង ខេត្តសុរិន្ទ បុរីរម្យ នៅតែ រក្សាសូរសៀង ដោយអានបញ្ចេញសំឡេងនៅខាងចុងដូច ខ្មែរជំនាន់ដើម១.០០០ឆ្នាំមុនអ៊ីចឹង ខុសពី ខ្មែរបច្ចុប្បន្ននៅភ្នំពេញ ដែលអានពាក្យនេះ តាមសរសេរដោយមិនបញ្ចេញសំនៀងឡើយ។
ចំពោះអត្ថន័យ ប្រាសាទបុរាណខ្មែរមានទំហំធំធេងណាស់ ពុំអាចពណ៌នាអស់ទេ ហើយវាឆ្លុះបញ្ចាំង វប្បធម៌ អរិយធម៌ខ្មែរ នាសម័យបុរាណ កាលដ៏រុងរឿង និងភាពប៉ិនប្រសប់របស់ ដូនតាវីរបុរសខ្មែរលើសិល្បៈ វប្បធម៌ ជាដើម តែបើនិយាយអំពីតម្លៃវិញ បើ ទោះជាថ្មមួយដុំក៏ដោយក៏ពុំមាននរណាម្នាក់កាត់ថ្លៃបានដែរ ព្រោះវាជាសម្បត្តិ ជាតិមួយដែលកើតឡើងពីញើសឈាម វីរដូនតាយើងពិតៗ ហើយវាបានផ្តល់ ក្រោយគ្រប់ជំនាន់ ប្រសិនបើត្រូវបាន
ប្រើប្រាស់ថែទាំល្អ ជាក់ស្តែងដូចជា សម័យបច្ចុប្បន្នប្រាសាទបុរាណខ្មែរបាន ក្លាយទៅជាតំបន់ទេសចរណ៍វប្បធម៌ មួយឈានមុខគេនៅលើលោក ហើយអាចផ្តល់កម្រៃសេដ្ឋកិច្ចរាប់លានដុល្លារ ឲ្យកូនខ្មែរក្នុងមួយឆ្នាំៗតាមរយៈភ្ញៀវទេសចរ។
សូមបញ្ជាក់ថា ក្រុមប្រាសាទកោះកេរ មានទីតាំងស្ថិតនៅ ក្នុងភូមិស្រយ៉ង់ជើង ឃុំស្រយ៉ង់ ស្រុកគូលែនខេត្តព្រះវិហារ ត្រូវបានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោកនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ នៅក្នុងកិច្ចប្រជុំរបស់អង្គការយូណេស្កូ នៅទីក្រុងរីយ៉ាដ ប្រទេស អារ៉ាប៊ីសាអូឌីត។
យោងតាមឯកសារដែលផ្សព្វផ្សាយដោយរដ្ឋបាលខេត្តព្រះវិហារ ប្រាសាទកោះកេរបានកសាងឡើងក្នុងរជ្ជកាលព្រះបាទជ័យវរ័្មនទី៤ ដើម្បីឧទ្ទិសដល់អាទិទេពមួយអង្គឈ្មោះ ត្រីភូវនេស្វរៈ ដែលសិលាចារិក ជាភាសាខ្មែរថា «កម្រតែងរាជា»។ ប្រាសាទនេះពីដើមឈ្មោះឆកគគីរ ឬផៃ្ទដីគោកគគីរ សព្វថៃ្ងហៅថា អតីតរាជធានីកោះកេរ មានទំហំផ្ទៃដី ១៦គីឡូម៉ែត្រការ៉េ។
ប្រាសាទនេះមាន៧ជាន់ មានកម្ពស់ ៣៥ម៉ែត្រ នៅតំបន់កោះកេរក្នុងផ្ទៃដីចំនួន៩គីឡូម៉ែត្រ ៤ជ្រុងសព្វថ្ងៃនូវប្រាសាទប្រមាណ១០០ ដែលកសាងឡើងតាំងពីសម័យបុរាណ ទុកសម្រាប់ជាការគោរពបូជាតាមលទ្ធិព្រហ្មញ្ញសាសនា។
នៅក្នុងឆ្នាំ៩២១ អនាគតព្រះបាទជ័យវរ្ម័នទី៤ (ដែលអ្នកស្រាវជ្រាវភាគច្រើនបានចោទព្រះអង្គថាជាក្សត្រជ្រែករាជ្យ) បានយាងចេញពីរាជធានីយសោធរបុរៈ (អង្គរ) ទៅកសាងរាជធានីផ្ទាល់ខ្លួននៅតំបន់ឆោក គគ៌្យរ (កោះកែរសព្វថ្ងៃ)។ ចំពោះមូលហេតុច្បាស់លាស់នៃការយាងចេញនេះ មិនទាន់មានអ្នកណាអាចបកស្រាយបានឡើយ។ មានរឿងមួយដែលមានការឯកភាពគ្នា គឺប្រហែលជាព្រះអង្គ មានបញ្ហា ទំនាស់រាជបល្ល័ង្ក។
នៅពេលដែលទៅដល់ទីកន្លែងថ្មី ព្រះបាទជ័យវរ្ម័នទី៤ បានចាប់ផ្តើមរៀបចំទីក្រុង នឹងបានកសាងប្រាសាទធំ (ឧទ្ទិសដល់បុព្វការីជន) និងប្រាសាទប្រាង្គ (៧ថ្នាក់) សម្រាប់រាជ្យ និងឧទ្ទិសដល់អាទិទេព ត្រីភូវនេស្វរៈ (ព្រះឥសូរ) កសាងរហាល (បារាយណ៍) និងហេដ្ឋារចនាសម្ព័ន្ធជាច្រើនសម្រាប់ជាប្រយោជន៍សាធារណៈ។
អ្នកស្រាវជ្រាវបានរកឃើញសំណង់ប្រាសាទនៅកោះកេរមានចំនួនជាង ៧០ ប្រាសាទ (រាប់ទាំងទីទួលបុរាណ)។ យោងតាមការសិក្សាស្ថាបត្យកម្ម ប្រាសាទដែលចាស់ជាងគេភាគច្រើនគឺប្រាសាទឥដ្ឋ (កសាងក្នុងចន្លោះឆ្នាំ៩២១-៩២៨) បន្ទាប់គឺប្រាសាទថ្មភក់(ប្រហែលចាប់ផ្តើមកសាងនៅឆ្នាំ៩២៨) និងប្រាសាទថ្មបាយក្រៀម (កសាងចន្លោះឆ្នាំ៩៣០ រហូតដល់ការបញ្ចប់នៃរាជ្យនៅឆ្នាំ ៩៤១)។
ដោយឆ្លងកាត់នូវសង្រ្គាមជាច្រើនសតវត្សរ៍ ប្រាសាទកោះកេរ បានរងនូវការបំផ្លិចបំផ្លាញពីធម្មជាតិ និងពីមនុស្សយ៉ាងដំណំ។ តំបន់កោះកេរ ធ្លាប់ជាសមរភូមិប្រយុទ្ធ នៅក្នុងសម័យសង្គ្រាមស៊ីវិលជាង៣០ឆ្នាំ (១៩៧០-១៩៩៨) រីឯការលួចវត្តុបុរាណ ការបំផ្លាញចំពោះសម្បត្តិបេតិកភណ្ឌជាតិ បានកើតឡើងយ៉ាងអនាធិបតេយ្យ និងមានសភាពធ្ងន់បំផុត ដែលធ្វើឲ្យប្រាសាទមួយចំនួនធំ ត្រូវបានបាក់រលំធា្លក់ដល់ដី។
ចាប់ពីឆ្នាំ១៩៧០នៅតំបន់កោះកេរ ត្រូវបានស្ថិតនៅក្នុងការកាន់កាប់របស់កងទ័ពខ្មែរក្រហម។ រហូតដល់ឆ្នាំ១៩៩៨ តំបន់កោះកេរ ត្រូវបានបើកជាសាធារណៈឡើងវិញ តែនៅមានគ្រាប់មីនកប់ក្រោមដីស្ថិតនៅរាយប៉ាយពេញតំបន់ប្រាសាទនៅឡើយ។
នៅជុំវិញក្រុមប្រាសាទកោះកេរ មាន ប្រាសាទធំ ហៅថាប្រាសាទកោះកេរ ដែលស្ថិតក្នុងកំពែងរាងបួនជ្រុងទ្រវែង ដែលមានប្រាសាទ អគារតូច ធំជាច្រើន ព្រមទាំងប្រាសាទឧបសម្ព័ន្ធដទៃៗឯទៀតជាច្រើនផងដែរ។
ប្រាសាទកោះកេរ មានលក្ខណៈ ជាប្រាសាទភ្នំ កម្ពស់ប្រមាណ៣៥ម៉ែត្រ ចែកចេញជា៧ថ្នាក់ ដូចជាមហាចេតិយបែរមុខទៅរករាជធានីអង្គរ នៅឯទិសខាងលិច ដោយមានកាំជណ្តើរប្រមាណ៥៥កាំ។ តាមថ្នាក់ពីមួយទៅមួយ មានកម្ពស់៥ម៉ែត្រ មានផ្ទៃរាបប្រមាណ ២ម៉ែត្រ តាមចន្លោះថ្នាក់នីមួយៗ។
សព្វថ្ងៃនេះតំបន់អភិរក្ស ប្រាសាទកោះកេរ បានគ្របដណ្តប់លើផ្ទៃដីចំនួន ៨៤គីឡូម៉ែត្រក្រឡា ស្មើនឹងជាង៨.០០០ហិកតា៕
អត្ថបទស្រាវជ្រាវ៖ វឿន សាវុធ
ប្រភព ៖ cnc.com.kh