ប្រាសាទគុកខាងត្បូងនៃក្រុមប្រាសាទហាន់ជ័យ យោងតាមសិលាចារឹកប្រាសាទនេះមានឈ្មោះថា ភ្នំជ័យគិរី។ ប្រាសាទនេះសង់ឡើងអំពីឥដ្ឋ និងថ្មភក់ ក្នុងរចនាបថសំបូរព្រៃគុក នាសតវត្សទី៦ និងទី៧ នៃគ.ស.។ នៅក្នុងឆ្នាំ២០១៨ ក្រុមការងារអភិរក្សបានជួសជុលសិលាចារឹក ផ្តែរ សសរពេជ្រ ក្បាច់ចម្លាក់ និងគ្រឿងលម្អនានា ព្រមទាំងកាត់សម្អាតកូនរុក្ខជាតិដែលដុះនៅលើតួប៉មប្រាសាទ ទាំងមូល និងកាប់ដើមឈើដែលដុះក្បែរប្រាសាទ។