ប្រាសាទគុកព្រីងជ្រុំ ឈ្មោះប្រាសាទ គុកព្រីងជ្រំ ស្ថិតក្នុង ភូមិព្រីងជ្រំ ឃុំព្រីងជ្រំ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ដែលគេមិនដឹងថា ប្រាសាទនេះមានឈ្មោះអ្វីឲ្យប្រាកដនោះទេ ហើយគេហៅឈ្មោះបែបនេះប្រហែលជាដោយសារតែប្រាសាទនេះស្ថិតនៅក្នុងភូមិ-ឃុំ ព្រីងជ្រំនេះឯង។
ប្រសិនបើយើងធ្វើដំណើរតាមផ្លូវជាតិលេខ៦A ហើយបត់ទៅតាមផ្លូវសំដៅទៅខេត្តកំពង់ចាម ហួសទៅឆ្វេងដៃគេនឹងឃើញក្លោងទ្វារវត្ត"ទួលជុំ" ដែលមានចម្ងាយពីទីប្រជុំជនស្គន់ប្រមាណ១៥ គីឡូម៉ែត្រ ហើយគេចូលទៅតាមផ្លូវក្រាលគ្រួសក្រហមនោះចម្ងាយប្រមាណ៧ គីឡូម៉ែត្រ ហើយបត់ស្តាំតាមផ្លូវលំមុខវត្ត"ទួលព្រីង" ប្រមាណ៥០០ម៉ែត្រ នឹងបានទៅដល់ប្រាសាទគុកព្រីងជ្រំ ដែលស្ថិតនៅកណ្តាលវាលស្រែ យ៉ាងឯកោ និងកណ្តោចកណ្តែងបំផុត។