ប្រាសាទស្រីលក្ខណ៍ ឬ ប្រាសាទគោកខ្វិត គឺជាប្រាសាទបុរាណមួយ ដែលមានវ័យចំណាស់ជាង៩០០ឆ្នាំមុន ។ប្រាសាទនេះមានទីតាំងស្ថិតក្នុងទីទួលមួយ ដែលទើបកសាងវត្តថ្មី នៅជាប់ព្រំដីប្រាសាទក្នុងភូមិខ្វិត ឃុំតាំងក្រសាំង ស្រុកបាធាយ ខេត្តកំពង់ចាម ជាប់និងព្រំប្រទល់ ឃុំព្រៃគ្រី ស្រុកជលគីរី ខេត្តកំពង់ឆ្នាំង ។
តាមរៀបរាប់របស់លោក ចក់ សុគង់ ប្រធានការិយាល័យវប្បធម៌ និងវិចិត្រសិល្បៈ ស្រុកបាធាយបាននិយាយថា តាមការស្រាវជ្រាវរបស់ក្រសួងវប្បធម៏ និង វិចិត្រសិល្បៈបានអោយដឹងថា ប្រាសាទមួយនេះឈ្មោះពិតរបស់វា គឺ “ ប្រសាទគោកខ្វិត ” ចំណែកឈ្មោះ ប្រាសាទស្រីលក្ខណ៍ គឺជាឈ្មោះក្រោយ ដែលចាស់ៗនៅវត្តនេះដាក់ឈ្មោះថ្មីតែប៉ុណ្ណោះ ។ ប្រាសានេះធ្វើពីថ្មបាយក្រៀមក្នុងចន្លោះសតវត្យរ៍ទី១១ និង១២ ។