ប្រាសាទជើងអង ជាប្រាសាទមួយដែលត្រូវបានកសាងក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី4 សតវត្សទី10 ចន្លោះឆ្នាំ921-942 ដែលស្ថិតក្នុងរចនាបថកោះកេរ សម្រាប់ឧទ្ទិសដល់ព្រាហ្មណ៍សាសនា។ តាមរយៈសិលាចារឹករបស់ប្រាសាទនេះដែលសរសេរជាអក្សរខ្មែរបុរាណ និងសំស្រ្កឹត បានពិពណ៌នាអំពីព្រះមហាក្សត្រមួយអង្គដែលបញ្ជាដល់មន្រី្ដថ្នាក់ខ្ពស់ឱ្យមកស្ថាបនាប្រាសាទសម្រាប់ឧទ្ទិសដល់អាទិទេពនៅក្នុងលទ្ធិព្រហ្មញ្ញសាសនា ដោយផ្គត់ផ្គង់ទាំងសម្ភារៈ និងគ្រឿងឧបភោគបរិភោគ ព្រមទាំងទាសាទាសីជាច្រើនរយនាក់សម្រាប់បម្រើនៅប្រាសាទ និងការប្រារព្វធ្វើពិធីសក្ការៈបូជាជារៀងរាល់ថ្ងៃ។