ប្រាសាទតាមាន់ ស្ថិតនៅក្បែរព្រំដែន កម្ពុជា-ថៃ ដែលមានទីតាំងស្ថិតនៅភូមិមាន់សែនជ័យ ឃុំគោកមន ស្រុកបន្ទាយអម្ពិល ខេត្តឧត្តរមានជ័យ ហើយវាក៏ជាចំណុចក្ដៅរវាងកងទ័ព កម្ពុជានិងថៃ កាលពី ឆ្នាំ២០១១ ផងដែរ។ ប្រាសាទតាមាន់កសាងឡើងនៅ សតវត្សទី១១ ដល់ទៅ១៣ ដោយ ព្រះបាទជ័យវរ្ម័នទី៧ ដើម្បីឧទ្ទិសដល់ព្រះសិវៈក្នុងព្រាហ្មញ្ញសាសនា។ ប្រាសាទតាមាន់ជាទីតាំងសក្ការៈបូជារបស់ខ្មែរបុរាណ ដោយស្ថិតតាមផ្លូវបុរាណពីរាជធានីអង្គរទៅផ្នែកខាងជើងនៃអាណាចក្រអង្គរ។ ប្រាសាទតាមាន់កសាងឡើងនៅ សតវត្សទី១១ ដល់ទៅ១៣ ដោយ ព្រះបាទជ័យវរ្ម័នទី៧ ដើម្បីឧទ្ទិសដល់ព្រះសិវៈក្នុងព្រាហ្មញ្ញសាសនា។ ប្រាសាទតាមាន់ជាទីតាំងសក្ការៈបូជារបស់ខ្មែរបុរាណ ដោយស្ថិតតាមផ្លូវបុរាណពីរាជធានីអង្គរទៅផ្នែកខាងជើងនៃអាណាចក្រអង្គរ។ លក្ខណៈពិសេសមួយទៀតរបស់ ប្រាសាទតាមាន់ គឺជាការតម្រង់ទិសនៃប្រាសាទ ដោយគ្រប់បា្រសាទរបស់ខ្មែរបុរាណភាគច្រើនតម្រង់ទៅទិសខាងកើត ៩០ដឺក្រេ ប៉ុន្ដែ ប្រាសាទតាមាន់ គឺបែរទៅទិសខាងត្បូង ១៧១.៥ដឺក្រេ ដែលមាន ៨.៥ដឺក្រេ ទៅទិសខាងត្បូង និងមាន ២៤ដឺក្រេ តម្រង់ទៅកាន់រាជធានីអង្គរ។