ប្រាសាទនគរបាជ័យ ខេត្តកំពង់ចាម

Post by admin

09:27 - 20/03/2024

Comment

ប្រាសាទនគរបាជ័យ: ស្ថិតនៅ​ភូមិ​ជង្ហុក ឃុំអំពិល ស្រុក​កំពង់សៀម។ ប្រាសាទ​នេះ កសាង​ឡើង​នាចុង​សតវត្សទី១២ ក្នុងរជ្ជកាល​ព្រះបាទជ័យវរ្ម័នទី៧ ដើម្បី​ឧទ្ទិស​ដល់​ព្រះពុទ្ធសាសនា។ ប្រាសាទនេះ មានរាងជាចតុកោណកែង បែរមុខទៅទិសខាងកើត និងមានកំពែងថ្មបាយក្រៀមព័ទ្ធជុំវិញចំនួន ៤ជាន់។ ដើម្បីចូលទៅកាន់ប្រាង្គកណ្ដាល ភ្ញៀវទេសចរ​អាចចូលតាមច្រកខាងកើត ដោយឆ្លងកាត់គោបរៈនៃកំពែងទី៤៕

📌ផែនទី៖ https://maps.app.goo.gl/3Pk3d78kTrTCYLKf8