ប្រាសាទព្រះធាតុទឹកឆា ស្ថិតនៅក្នុងឃុំក្រូច ស្រុកព្រៃឈរ ដែលបាន និងកំពុងរងការប្រេះស្រាំពុកផុយ និងស្រុតនៅប៉ុន្មានឆ្នាំចុងក្រោយនេះ ដើម្បីសង្គ្រោះ និងលើកសម្រស់ប្រាសាទមួយនេះឡើងវិញ។ លោក ជួន សុផាត ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តកំពង់ចាមបានឲ្យដឹងថា ខាងមន្ទីរបានដាក់សំណើសុំជួសជុល ប្រាសាទព្រះធាតុទឹកឆា ទៅកាន់នាយកដ្ឋានគាំពារ និងអភិរក្សសំណង់បុរាណ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រួចហើយ។ ប្រធានមន្ទីរ បានឲ្យដឹងថា ប្រាសាទព្រះធាតុទឹកឆាបានសាងសង់ក្នុងរជ្ជកាលព្រះបាទ សូរ្យវម៌្មទី១ (វរ័្មន) នៃគ្រឹស្តសករាជ១០២៥។ មានទទឹងប្រវែង៧,៣០ម៉ែត្រ បណ្តោយប្រវែង ៧,៨០ម៉ែត្រ និងកម្ពស់១០ម៉ែត្រ។ ជាប្រាសាទសង់ពីដីឥដ្ឋ ដែលមានទំហំធំជាងគេក្នុងចំណោមប្រាសាទចំនួនជាង៣០កន្លែង ដទៃផ្សេងទៀតដែលបានសាងសង់ដំណាលៗគ្នា លើផ្ទៃដីទំហំ១៥ហិកតា នៃតំបន់ទឹកឆា ស្រុកព្រៃឈរ ដែលមានចម្ងាយជាង៤០គីឡូម៉ែត្រ ពីក្រុងកំពង់ចាម។
📌ផែនទី៖ https://maps.app.goo.gl/MMarB7ubSWFcNwra8