ប្រាសាទព្រះធាតុធំ ខេត្តត្បូងឃ្មុំ

Post by admin

11:16 - 09/04/2024

Comment

ប្រាសាទព្រះធាតុធំ មានតួប៉មប្រាសាទ​​ចំនួន​ពីរ​ ស្ថិត​នៅក្នុង​បរិវេណវត្តហ្លួងព្រះស្តេចកន ភូមិ​អង្គរក្នុង ឃុំដូនតី ស្រុក​ពញាក្រែក ខេត្តត្បូងឃ្មុំ។ ប្រាសាទព្រះធាតុធំ ផ្តើម​កសាងក្នុង​ចន្លោះ​សម័យហ្វូណន និងសម័យចេនឡាក្នុងរាជ្យព្រះបាទភវរ្មន័ទី១។ ដើមឡើយ​ក្រុមប្រាសាទមានតួប៉ម៣ សង់ពីឥដ្ឋនៅលើទីទួលខ្ពស់មួយកម្ពស់ ១.៥ម៉ែត្រ លាតសន្ធឹងពីជើងទៅត្បូងរត់ត្រង់ជួរគ្នានៅលើទីលានតែមួយបែរមុខទៅទិសខាងកើត។ ដោយកត្តាធម្មជាតិ និងពេលវេលាបានធ្វើ​ឱ្យប្រាសាទរងការទ្រុឌទ្រោមយ៉ាងខ្លាំង និងកំពុងមាន​ហានិភ័យ​យ៉ាងខ្លាំងដល់តួប៉មប្រាសាទទាំងមូល។ តួប៉មទាំង៣ នៃប្រាសាទបានខូចខាតទាំងស្រុង។ តួប៉មមួយផ្នែកខាងជើងសព្វថ្ងៃត្រូវបានគេចាក់ដីលុបគ្រឹះប្រាសាទ និងវត្ថុសំណល់នានា ព្រមទាំងបានរៀបឥដ្ឋជាខឿនទប់ដី ដូច្នេះប្រាសាទ​ព្រះធាតុធំដែលមានបច្ចុប្បន្ននេះ មានតួប៉មប្រាសាទ​​តែ ២ ​ប៉ុណ្ណោះ​។

📌ផែនទី៖ https://maps.app.goo.gl/UCCMvptwBg7fpeYy6