ប្រាសាទព្រះនាងសក់ក្រអូប

Post by admin

22:03 - 25/03/2024

Comment

ប្រាសាទព្រះនាងសក់ក្រអូប ស្ថិតនៅក្នុង​ភូមិភាគ​ឦសាន​នៃ​ខេត្ត​កំណើត​រដ្ឋ​ខ្មែរ​ដំបូង​គេ​បង្អស់ ដែល​សម្បូរ​ទៅដោយ​ប្រាសាទបុរាណ​ខ្មែរ​ប្រមាណ​ជា ៣​គីឡូម៉ែត្រ​ស្ថិតក្នុង​វត្ត​បារាយណ៍ ភូមិ​ដូន​ពែង សង្កាត់​បារាយណ៍ ក្រុង​ដូន​កែវ នៅក្បែរ​ទី​រួម​ខេត្តតាកែវ​មាន ’​ប្រាសាទ​នាង​សក់​ក្រអូប ឬ​ប្រាសាទជប់​ពល​” មួយ​ត្រូវបាន​សាងសង់ឡើង​អំពី​ឥដ្ឋ​។​

ទេវស្ថាន​មាន​រាង ៤​ជ្រុង ដោយ​ជ្រុង​នីមួយ​នៃ​ប្រាសាទ​មាន​ប្រវែង​ប្រមាណ​ប្រាំពីរ​ម៉ែត្រ​។ ខ្លោងទ្វារ​នៃ​ប្រាសាទ​នេះ​បែរមុខ​ទៅ​ទិសខាងកើត​ជាប់​ខឿន​ព្រះវិហារ​នៃ​ព្រះពុទ្ធសាសនា​ខ្មែរ​។ កម្ពស់​នៃ​ប្រាសាទ​នាង​សក់​ក្រអូប​សព្វថ្ងៃនេះ មាន​ត្រឹមតែ ១៣​ម៉ែត្រ​ប៉ុណ្ណោះ ព្រោះ​ដំបូល​ដែល​ធ្វើ​អំពី​ឈើ ត្រូវ​ដួលរលំ​បាក់​បាត់អស់​ទៅហើយ​។ ម្យ៉ាងវិញទៀត​ខឿន​ប្រាសាទ​ក៏ត្រូវ​កប់​ទៅក្នុង​ដី​ដែល​នៅជាប់​ខឿន​ព្រះវិហារ​នៃ​ព្រះពុទ្ធសាសនា​ខ្មែរ ហើយ​ដែលមាន​ដើមឈើ​តូច ធំ​ដុះ​ព័ទ្ធជុំវិញ​។

📌ផែនទី៖ https://maps.app.goo.gl/W821ubgt36WbWZYaA