ប្រាសាទព្រះវិហារច័ន្ទ ស្ថិតនៅខេត្តព្រៃវែង

Post by admin

13:48 - 14/06/2024

Comment

ប្រាសាទព្រះវិហារច័ន្ទ ត្រូវបានបំផ្លាញស្ទើរទាំងស្រុងក្នុងរបបប្រល័យពូជសាសន៍ខ្មែរក្រហម ហើយនៅ ទសវត្សរ៍ឆ្នាំ៩០ រូបចម្លាក់ទាំង៣ ត្រូវជនខិលខូចលួចកាត់ព្រះកេសយកទៅបាត់ទៀត។ លោក អ៊ុយ រ៉ាស៊ឺង ប្រធានការិយាល័យវប្បធម៌ និងវិចិត្រសិល្បៈស្រុកបាភ្នំ បានអះអាងថា ប្រាសាទព្រះវិហារច័ន្ទ នេះ អាចកសាងឡើងក្នុងចន្លោះពីសតវត្សទី១ ដល់ចុងសតវត្សទី៦ នៃគ្រិស្តសករាជ ឬអាចរាប់បាន ថាក្នុងសម័យនគរភ្នំ។ ប៉ុន្តែបើតាមឯកសារមួយចំនួនបានបង្ហាញថា ប្រាសាទនេះត្រូវបានស្ថាបនា ឡើង នាសម័យអង្គរដើម្បី ឧទ្ទិសចំពោះលទ្ធិព្រហ្មញ្ញសាសនា។ ចំណែកឯសៀវភៅ ប្រវត្តិស្រុកបាភ្នំ ដែលស្រាវជ្រាវដោយលោក ឡុង គារ ក៏បានបង្ហាញដែរថា ថ្មសង់ប្រាសាទវិហារច័ន្ទ មានលក្ខណៈ ដូចគ្នានឹងថ្មសង់ប្រាសាទអង្គរវត្ត។ ចន្លោះពីឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩ តួប្រាសាទត្រូវបានបំផ្លិច បំផ្លាញស្ទើរទាំងស្រុង ឯថ្ម និងចម្លាក់ផ្សេងៗ ត្រូវបានលួចយកទៅបាត់អស់ ដោយបន្សល់ទុក ត្រឹមខឿន ស៊ុំទ្វារចូល និងរូបចម្លាក់ធំ៣។ បើតាមលោក លោក អ៊ុយ រ៉ាស៊ឺង បានឲ្យដឹងថា ក្នុងអំឡុង ទសវត្សឆ្នាំ៩០ រូបចម្លាក់ទាំង៣ ត្រូវបានជនខិលខូចលួចកាត់ព្រះកេសយកទៅបាត់ទៀត ប៉ុន្តែ គណៈកម្មការ បានរៀបចំព្រះកេសថ្មីជំនួសវិញ។ ប្រធានការិយាល័យវប្បធម៌ និងវិចិត្រសិល្បៈស្រុក បាភ្នំ បានលើកឡើង បច្ចុប្បន្ន ប្រាសាទដ៏ចំណាស់មួយនេះ កំពុងដាក់ក្រោមការការពារយ៉ាងយក ចិត្តទុកដាក់បំផុត និងមានឆ្មាំចាំសម្អាតជាប្រចាំ។ ចំណែកក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក៏បានចុះ បញ្ជីប្រាសាទព្រះវិហារច័ន្ទជាសម្បត្តិវប្បធម៌ជាតិ ព្រមទាំងផ្សព្វផ្សាយឲ្យជួយការពារផងដែរ។ សម្រាប់កន្លែងស្នាក់នៅ រមណីយដ្ឋានកោះពស់មានបឹងហ្គាឡូ ប៉ុន្តែសម្រាប់ផ្ទះសំណាក់ និងសណ្ឋាគារពុំទាន់មាននៅឡើយទេ។

📌ផែនទី៖ https://maps.app.goo.gl/QK1bJJVVrx2FQsaD6