ប្រាសាទភ្នំតាម៉ៅ ខេត្តតាកែវ

Post by admin

22:59 - 25/03/2024

Comment

ប្រាសាទភ្នំតាម៉ៅមានទីតាំងស្ថិតនៅភូមិកន្ដឹងធំ ឃុំកន្ដឹងធំ ស្រុកបាទី ខេត្តតាកែវ។ ប្រាសាទនេះមានចម្ងាយប្រហែល ៤៥គីឡូម៉ែត្រពីរាជធានីភ្នំពេញ និងមានចម្ងាយប្រហែល ៥១គីឡូម៉ែត្រពីក្រុងដូនកែវ នៃទីរួមខេត្តតាកែវ។ ប្រាសាទភ្នំតាម៉ៅកសាងឡើងអំពីឥដ្ឋនៅសតវត្សទី១១ក្នុងរជ្ជកាលព្រះបាទសូរ្យវរ្ម័នទី១ (ឆ្នាំ១០០២-១០៥០នៃគ.ស) និងឧទយាទិត្យាវរ្ម័នទី២(ឆ្នាំ១០៥០-១០៦៦នៃគ.ស) ឋិតលើកំពូលភ្នំធម្មជាតិដែលមានកម្ពស់៤០ម៉ែត្រជិតព្រះវិហារវត្តភ្នំតាម៉ៅ។ ប្រាសាទនេះកសាងឡើងក្នុងសម័យអង្គរ ដើម្បីឧទ្ទិសដល់ព្រហ្មញ្ញសាសនា និងស្ថិតក្នុងរចនាបថឃ្លាំង។ ប្រាសាទនេះបែរមុខទៅទិសខាងជើង មានទំហំ៧.៥០ម៉ែត្របួនជ្រុង និងមានកម្ពស់ ១០ម៉ែត្រ។ 

📌ផែនទី៖ https://maps.app.goo.gl/vWTQPW8VXhtYQKUE9