ប្រាសាទភ្នំបាយ៉ង់ស្ថិតនៅភូមិពោធិ៍រោង ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ មានចម្ងាយ ១២១ គីឡូម៉ែត្រ ពីភ្នំពេញ ដោយធ្វើដំណើរតាមផ្លូវជាតិលេខ ២ កាត់ស្រុកបាទី ស្រុកសំរោង កាត់ទីរួមខេត្តតាកែវ និង កាត់ស្រុកទ្រាំង ។ បើយើងធ្វើដំណើរពីទីរួមខេត្តតាកែវមានចម្ងាយតែ ៤៣ គីឡូម៉ែត្រប៉ុណ្ណោះ ។ ប្រាសាទបាយ៉ង់ស្ថាបនាឡើងនៅលើកំពូលភ្នំបាយ៉ង់ មានកម្ពស់ ៣១៣ ម៉ែត្រ និង មានជណ្តើរឡើងចំនួន ៣ ដែលជណ្តើរនីមួយៗមាន ៩០ កាំ ។ ប្រាសាទនេះកសាងឡើងនៅក្នុងសតវត្សរ៍ទី ៧ ពីឆ្នាំ ៦១៥ ដល់ ៦៣៥ ដោយ ព្រះបាទភវវរ្ម័នទី២ ធ្វើពីថ្មបាយក្រៀម ឥដ្ឋ និង ថ្មស៊ីស្ត (ថ្មស្រទាប់) ដែលមានបណ្តោយ ១៣ ម៉ែត្រ ទទឹង ៩ ម៉ែត្រ និង កម្ពស់ ១២ ម៉ែត្រ ក្រៅពីប្រាសាទបាយ៉ង់ មានប្រាសាទចំនួន ៤ ទៀត ដែលស្ថិតនៅក្បែរនោះដែរ គឺប្រាសាទព្រះគោ ប្រាសាទខាងលិច ប្រាសាទខាងកើត និង ប្រាសាទកាណុង ដែលឧទ្ទិសដល់ព្រហ្មញសាសនា ពីព្រោះនៅចំកណ្តាល ប្រាសាទមានតម្កល់នូវលិង្គ ព្រះឥសូរសម័យបុរាណ ៕
📌ផែនទី៖ https://maps.app.goo.gl/VA7NhxWskdgEywzy7