សាងឡើងនៅសតវត្សន៍ទី ១០ ពីឥដ្ឋនិងថ្មភក់។ ប្រាសាទជើងអង្គ ស្ថិតនៅក្នុងភូមិជើងអង ឃុំកណ្តោលជ្រុំ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។ ប្រាសាទនេះសាងក្នុងរាជ្យកាល ព្រះបាទជ័យវរ្ម័នទី៤ ស.វ ទី១០ ចន្លោះឆ្នាំ៩២១-៩៤២ មានលក្ខណៈសិល្បៈក្នុងរចនាបថកោះកេរ សម្រាប់ឧទ្ទិសដល់ព្រាហ្មណ៍សាសនា។ ប្រាសាទនេះសង់នៅលើដីទួលលើក មានតួប៉ម បែរមុខទៅទិសខាងកើត។ បើពិនិត្យទ្រង់ទ្រាយនិងស្លាកស្នាម នៅសល់ប្រាសាទនេះ មានតួប៉មបីសង់ពីឥដ្ឋ ស្ថិតនៅលើខឿនថ្ម បាយក្រៀមតែមួយ សព្វថ្ងៃតួប៉មពីរសងខាងបានរលំអស់ សល់ តែតួកណ្តាល ដែលមានកំពស់ប្រហែល១៥ម៉ែត្រ។